គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ឃាត់ខ្លួន



នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៣:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៥៧ ផ្លូវលេខ២៤៧ ក្រុមទី២៧ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 


ជនសង្ស័យឈ្មោះ ជ្រី ទីហាប់ ហៅ ហាប់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវលេខ២៤៧ ក្រុមទី២៧ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

      

វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាក OPPO ពណ៌ខ្មៅ ជារបស់ជនសង្ស័យ, កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០១ ក្នុងកាបូបមាន ទូរស័ព្ទដៃ០១គ្រឿងម៉ាក I phone X  ពណ៌ស ជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ។

      

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

Post a Comment

0 Comments