គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

មហាសេដ្ឋី Bill Gates ថាបច្ចេកវិទ្យាថ្មីមួយនេះ នឹងផ្លាស់ប្តូរពិភពលោកខ្លាំងក្នុងរយៈពេល១០ឆ្នាំទៀត

 


មហាសេដ្ឋីជួរមុខលេខ៥ របស់ពិភពលោក Bill Gates បាននិយាយថា បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ នឹងធ្វើឲ្យពិភពលោកផ្លាស់ប្តូរខ្លាំងបំផុត ហើយជឿថាវានឹងកើតឡើងយ៉ាងទូលំទូលាយក្នុងរយៈពេលត្រឹម១០ឆ្នាំ ដ៏ខ្លីខាងមុខនេះ។

សហស្ថាបនិកក្រុមហ៊ុន Microsoft បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ យ៉ាងដូច្នេះថា៖ «របៀបដែលយើងខិតជិតទៅរករថយន្តបើកបរដោយខ្លួនឯង ខ្ញុំជឿថាយើងនឹងឈានដល់ចំណុចកំពូលមួយក្នុងទសវត្សរ៍ក្រោយ។ ការដឹកជញ្ជូននឹងផ្លាស់ប្តូរខ្លាំង ដូចកុំព្យូទ័របានផ្លាស់ប្តូរបរិយាកាសការងារការិយាល័យក្នុងរូបភាពថ្មីមួយផ្សេងទៀតអីចឹង»។

ក្នុងនោះ ការបង្ហោះសាររបស់លោក Bill Gates ក៏បានភ្ជាប់ជាមួយក្រាហ្វិច SAE ដែលបង្ហាញពីរបៀបនៃវិទ្យាសាស្ត្រយានយន្តបច្ចុប្បន្ន ដោយប្រើប្រព័ន្ធចាត់ថ្នាក់ SAE គឺមានភាពជិតស្និទ្ធនឹងការផ្លាស់ប្តូរពីកម្រិតទី២ ដល់កម្រិតទី៣ ផងដែរ។ នេះមានន័យថា បច្ចេកវិទ្យាកំពុងផ្លាស់ប្តូរពីស្ថានភាពដែលមនុស្សតាមដានបរិយាកាសនៃការបើកបរឆ្ពោះទៅរកកម្រិតកាន់តែទំនើបដើរដោយប្រព័ន្ធស្វ័យប្រវត្តិ ហើយយានយន្តអាចមានសមត្ថភាពត្រួតពិនិត្យបានដោយខ្លួនឯងថែមទៀតផង៕

Post a Comment

0 Comments