គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

បុរសម្នាក់ត្រឡប់មកពីប្រទេសថៃភ្លាម ក៏បានចាក់សម្លាប់ប្រពន្ធឲ្យស្លាប់ក្នុងថ្លុងឈាម សង្ស័យដោយភ្លើងប្រចណ្ឌ



នៅថ្ងៃសៅរ៍ ១១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក .ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នេះ មានករណីឃាតកម្មប្ដីចាក់ប្រពន្ធសម្លាប់ដោយកាំបិតចុងស្រួច មួយបានកើតឡើងនៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។


ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនបង្កជាប្ដី

ឈ្មោះ ជា សារ៉ាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ បានយកកាំបិតចុងស្រួចចាក់ទៅ ជនរងគ្រោះជាប្រពន្ធឈ្មោះ មើយ ពឿង ភេទស្រីអាយុ ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។


ប្រភពបន្តថា ជនសង្ស័យទើបនិងត្រឡប់មកពីធ្វើការនៅប្រទេសថៃ ហើយមករករឿងឈ្លោះប្រកែកគ្នា ដោយសង្ស័យប្រច័ណ្ឌជាមួយប្រពន្ធ និងជាជនជាប់ពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀនទៀតផង។


ក្រោយបង្កហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់ គេចទៅទិសខាងត្បូង តែសំណាងមិនល្អ ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញតាមប្រម៉ាញ់ចាប់ខ្លួនបានភ្លាមៗ។


បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីធ្វើការសាកសួរតាមនិតិវិធី៕

Post a Comment

0 Comments