គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

អ្នកនាំពាក្យបដិសេធចំពោះរឿងចោទប្រកាន់លើមន្ត្រីនគរបាលមួយចំនួនប្រព្រឹត្តអំពើពុករលួយ



អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលចំពោះព័ត៌មានដែលបានចោទប្រកាន់លើមន្ត្រីនគរបាលមួយចំនួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ។ ហើយកំពុងតែស្រាវជ្រាវរកក្រុមអ្នកដែលប្រឌិតព័ត៌មាននេះ។ ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីមានការចែករំលែកព័ត៌មាននៅក្នុងគ្រុបតេឡេក្រាមឈ្មោះ ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។


លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា , លោក ហេង ហ៊ុយ , លោក អ៊ិន សុវិជ្ជា រួមទាំងមន្ត្រីមួយចំនួនទៀត បានរង់ការចោទប្រកាន់ក្នុងការប្រព្រឹត្តអំពើពុករលួយ។ ហើយក៏មានការស្នើឲ្យសម្តេចក្រឡាហោម  ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណញឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលករណីនេះផង។


លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបារាជធានីភ្នំពេញ បានបញ្ជាក់ថា "ជារឿងពិតមិន មានក្រុមមួយកំពុងព្យាយាមបង្កើតរឿងបង្ខូចកិត្តិយស កំពុងស្រាវជ្រាវរកមុខក្រុមទាំងនេះ"

Post a Comment

0 Comments