គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

អត្រាគ្មានការងារធ្វើនៅជប៉ុន កើនឡើងដល់ ២.៦ភាគរយក្នុងខែកុម្ភៈ ឆ្នាំ២០២៣

 


ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញឱ្យដឹងនៅថ្ងៃទី៣០ ខែមីនានេះថា អត្រាគ្មានការងារធ្វើរបស់ប្រទេសជប៉ុនបានកើនឡើងដល់ ២.៦ភាគរយនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ខណៈដែលការបង្កើតឱកាសការងារបានធ្លាក់ចុះពី ២.៤ភាគរយកាលពីខែមុន។

អត្រាគ្មានការងារធ្វើរបស់ប្រទេសជប៉ុន ដែលត្រូវបានកែសម្រួលតាមរដូវកាល គឺខ្ពស់ជាងការព្យាករណ៍ជាមធ្យម ២.៤ភាគរយនៅក្នុងការស្ទង់មតិរបស់អ្នកសេដ្ឋកិច្ចមកពីស្ថាប័នសារព័ត៌មានរ៉យទ័រ។ ទិន្នន័យរបស់ក្រសួងការងារជប៉ុនបានបង្ហាញថា សមាមាត្រការងារចំពោះអ្នកដាក់ពាក្យបានធ្លាក់ចុះដល់ ១.៣៤ ដែលទាបជាងការព្យាករណ៍ជាមធ្យម ១.៣៦ នៅក្នុងការស្ទង់មតិ។ គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនអាចប្រឈមនឹងកង្វះកម្មករជាង ១០លាននាក់នៅក្នុងឆ្នាំ ២០៤០ខាងមុខ នៅពេលដែលកំណើនប្រជាជនធ្លាក់ចុះ ជាពិសេសប្រជាជនវ័យចំណាស់។ នេះបើតាមការព្យាករណ៍របស់វិទ្យាស្ថានស្រាវជ្រាវជប៉ុន៕

Post a Comment

0 Comments