គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

មុខសញ្ញាជនសង្ស័យឆក់ខ្សែ​កពីខេត្ដតាកែវត្រូវបានបង្រ្កាបដោយកំលាំងអធិការដ្ឋាននគរបាល​ស្រុក​បសេដ្ឋ​

 


    -នៅថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វា​ស័​ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ​២០២៣  វេលាម៉ោង១៤ និង២០នាទី កម្លាំងអធិកា​រ​ដ្ឋាននគរបាលស្រុកបសេដ្ឋ បានទទួល​ព័​ត៌មានពីខេត្ដតាកែវ​ ករណីមុខសញ្ញាជនសង្ស័យឆក់ខ្សែកចេញពីទីតាំងទូរលក់មាស​ កម្លាំងខេត្តតាកែវបាន​ដេញតាមរហូតដល់ភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ​ ។ 

      ដោយកិច្ចដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក​ ចន​ សុភីត​ អធិការស្រុកបសេដ្ឋ​ កំលាំងនគរបាល​បានពួនស្ទាក់និងចេញបង្រ្កាបមុខសញ្ញាចោរឆក់​ខាងលេី​(ឆក់ខ្សែកមាសពីទូរលក់មាស នៅចំណុចផ្សារត្រពាំងអណ្ដើក ខេត្តតាកែវ)​ បង្រ្កាបជាក់​ស្ដែងបាន​ជនសង្ស័យចំ​នួន០៣នាក់ ៖

    ១-​គីម លីហួ ប្រុស អាយុ១៩ឆ្នាំ ជាអ្នកបើកឡាន រស់នៅមេគង្គ​ សង្កាត់និរោធ ខណ្ឌច្បារអំពៅ

    ២-សួន ពុទ្ធរិទ្ធ ហៅវីត ប្រុស អាយុ១៧ឆ្នាំ (រស់នៅភូមិចាម សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ 

     ៣-លី ខៀង ប្រុស អាយុ១៦ឆ្នាំ រស់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា

​     ក្នុងកិច្ចប្រតិបត្តិការ​ក្នុងការពួនស្ទាក់និងបង្រ្កាបសមត្ថកិច្ចនគរបាលបង្រ្កាបឃាត់ខ្លួនជាក់ស្ដែងបាន​មុខសញ្ញា០៣នាក់​មធ្យោបាយ​០១គ្រឿងម៉ាក​ព្រុស ពណ៌ប្រផេះ សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេ​ញ2BP-3306 ។ 

​  ​   

​     ក្រុមជនសង្ស័យព្យាយាមបេីករថយន្តគេចខ្លួន​ ពីទឹកដីស្រុកបសេដ្ឋ​ ឡេីងទៅស្រុកភ្នំស្រួចសមត្ថកិច្ចដេញតាមរហូតដល់ចំណុចជើងភ្នំល្អាង ស្ថិតក្នុងភូមិត្រពាំងធ្លក  ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់​ស្ពឺ ជនសង្ស័យដឹងថាមិនមានលទ្ធភាពរត់​បាន​ ក៏ឈប់រថយន្ត រួចរត់គេចខ្លួនឡើងភ្នំល្អាង តែត្រូវបានសមត្ថកិច្ចយើងតាមឃា​ត់ខ្លួនបាន ។

    -ក្នុងពេលកិច្ចប្រតិបត្តិការណ៍ តាមដេញនោះធ្វើឲ្យរថយន្តសមត្ថកិច្ចចំនួន០៣គ្រឿងរងការខូចធ្ងន់ និងរងរបួសមន្រ្តីនគរបាលម្នាក់ ៖

       រថយន្ត ម៉ាកFord រងការខូចខាតកម្រឹតធ្ងន់ ។

       រថយន្ត ម៉ាកលុចសីចRX330 រងការខូចខាត​កម្រឹតមធ្យម។ 

​       រថយន្ត ម៉ាកព្រុស រងការខូចខាតស្រាល ។

     -ចំណែកមន្រ្តីម្នាក់​ អនុសេនីយ៍ត្រី​ យួន សុផា

រងរបួសធ្ងន់(សន្លប់) បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។  

    -វត្ថុតាងដកហូតពីជនសង្ស័យរួមមាន ៖

     -រថយន្តម៉ាកព្រុស ពណ៌ប្រផេះ សេរីឆ្នាំ២០០៧ ០១គ្រឿង ធ្វេីសកម្មភាព(ភ្នំពេញ2BP-3306)

     -លោហៈទង់ដែងមួយខ្សែ ។  

     -ចំពោះជនសង្ស័យ កម្លាំងព្រហ្មទណ្ឌស្រុកប​សេដ្ឋ បានប្រគល់ជូននគរបាលស្រុកត្រាំកក់ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

Post a Comment

0 Comments