សង្ស័យជាករណីឃាតកម្មរំលោភសម្លាប់ នារីម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ដាច់ក្បាលចេញពីខ្លួន បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង១យប់រំលងអាធ្រាតឈានចូល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង 


ជនរងគ្រោះ ឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិក កាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង 


ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើកោសល្យវិច្ឆ័យនិងស្រាវជ្រាវស៊ើបអង្កេត ដើម្បីកំណត់មុខសញ្ញាតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោស