អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួជនសង្ស័យ៣នាក់ ពីបទលួច មានស្ថានទម្ងន់ទោសដោយសារគាស់ទម្លុះទម្លាយ(កាត់សោរលួចយកសំភារ:បំពាក់ផ្ទះគំរូលំនៅដ្ឋានហ្រី្គនផាលេស) ឃាត់ខ្លួននៅផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចការិយាល័យលក់ផ្ទះគំរូហ្រ្គីនផាលេស មានទីតាំងដីឡូត៍លេខ២៤ ផ្លូវលេខ២៨៣ ក្រុមទី៥២ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាមនីតិវីច្បាប់ ។

រហូតមកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១០:២០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៍ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹកកក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀតជាបក្សពួក ឃាត់ខ្លួននៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ:
១-ឈ្មោះ ឈួន សុផល ហៅ ហ្សូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ លាង ហេង ហៅ ហេង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់បន្ទប់ជួល ផ្លូវរថភ្លើងក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន៖
-ម៉ូតូ០១គ្រឿងម៉ាក Suzuki Sirus ពណ៌ក្រហមលាយខ្មៅ អត់ស្លាកលេខ (ជាម៉ូតូរបស់ជនសង្ស័យឈ្មោះ ឈួន សុផល ហៅ ហ្សូ ជិះជាមធ្យោបាយ) ,ទូរទស្សន៍ម៉ាក LG ពណ៍ខ្មៅ០១គ្រឿង ,ទូរទស្សន៍០១គ្រឿងម៉ាកតូស៊ីបា០១គ្រឿង , តុកញ្ចក់០១ ,កៅអីសម្រាប់អង្គុយ៥,ទូរទឹកកក០១គ្រឿង , ម៉ាស៊ីនបោកខោអាវ០១គ្រឿង , ទូរដែកចំនួន០១ និងដាវកែច្នៃ០១ដើម (ចាប់យកនៅបន្ទប់ជួលរបស់ឈ្មោះ លាង ហេង ) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ ។
*សំភា:បាត់បង់មាន៖
-ចង្ក្រានអគ្គីសនី០១គ្រឿង ។
ជនរងគ្រោះ:
-ឈ្មោះ សុង ប៉េងសៀង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបកប្រែសាភាចិន ស្នាក់នៅបណ្ដោះអាសន្នការដ្ឋានសំណង់កំពុងសាងសង់លំនៅដ្ឋាន ហ្រីនផាលេសដីឡូត៍លេខ២៤ ផ្លូវលេខ២៨៣ ក្រុមទី៥២ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្ន: ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាក សួរនិងចាត់ការបន្តតាមនីតិវិធី។