គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សមត្នថកិច្គចរបាលឃាត់ខ្លួនជនសង្ស័យជាស្រ្តី០៥នាក់ករណីលេងល្បែងសុីគូ អាប៉ោង យូគី ខុសច្បាប់!


នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៥និង០០នាទីរសៀល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរសុីគូរថៃ អាប៉ោង និងយូរគី) ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។


ជាលទ្ធផលសម្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន ០៥នាក់និងដកហូតវត្ថុតាងមួយចំនួន ។


បច្ចុប្បន្នជនសង្ស័យ០៥នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី​ ៕

Post a Comment

0 Comments