គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ សូមជម្រាបជូនដល់សាធារណជនជ្រាបថាស្តីពី ការបញ្ឈប់សកម្មភាពអាជីវកម្ម គម្រោងទី២៩របស់ក្រុមហ៊ុន ម៉ន ដានី រៀល រីស្ទេត


សេចក្តីជូនដំណឹង ស្តីពី ការបញ្ឈប់សកម្មភាពអាជីវកម្ម គម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀល រីស្ទេត .


នៅថ្ងៃសុក្រ ១១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ 


និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (...) សូមជម្រាបជូនដល់សាធារណជនជ្រាបថា៖ គម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានីរៀល អ៊ីស្ទេត . ដែលមានទីតាំងស្ថិតនៅភូមិចំការស្បូវ ភូមិដំណាក់មានជ័យ ភូមិដុតកំបោរ ភូមិភាក្សា ឃុំព្រះនិព្វាន ស្រុកគងពិសីខេត្តកំពង់ស្ពឺ បានធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋានដោយពុំមានអាជ្ញាបណ្ណពី ..ព្រមទាំងកំពុងមានវិវាទជាមួយម្ចាស់ដី និងជាមួយអតិថិជនដែលបានទិញផ្ទះក្នុងគម្រោងទី២៩នេះ។ 


ហេតុនេះ ដើម្បីការពារផលប្រយោជន៍របស់អតិថិជន និងភាគីពាក់ព័ន្ធ កន្លងមក ..បានស្នើឱ្យ លោកស្រីនាយកក្រុមហ៊ុន ម៉នដានី រៀល អ៊ីស្ទេត . បញ្ឈប់សកម្មភាពអាជីវកម្មតម្រោងទី២៩ របស់ក្រុមហ៊ុន ដែលមានទីតាំងដូចខាងលើជាបន្ទាន់ដូចជា៖ការសាងសង់ ការលក់ និងការប្រមូលលុយពីអតិថិជនជាបណ្តោះអាសន្ន រហូតដល់ ..សហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធចូលរួមដោះស្រាយវិវាទជាមួយម្ចាស់ដីរួចរាល់។


អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជនជ្រាបជាព័ត៌មាន និងអតិថិជនរបស់គម្រោងទី២៩ ខាងលើចូលរួមសហការប្រកបដោយប្រសិទ្ធភាពខ្ពស់៕

Post a Comment

0 Comments