គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ក្មេងទំនើង២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយបាញ់បែកកញ្ចក់រថយន្តស្រុកសំរោង



នៅថ្ងៃទី១៨ ខែមីនា​​ ឆ្នាំ២០២៣  ដោយមានការណែនាំចង្អុលបង្ហាញពីសំណាក់លោក​ ស្នងការនគរបាលខេត្តតាកែវ​ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្ដម​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ​ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោងសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ​  បង្ក្រាបបានករណីធ្វើឱ្យខូចខាតដោយចេតនា​ (បាញ់ចំពាមកៅស៊ូបណ្ដាលឲ្យបែកកញ្ចក់រថយន្តមួយករណី  តាមបណ្ដោយផ្លូវលេខ១២៤​ ស្ថិតនៅភូមិព្រៃជ័រ ឃុំខ្វាវ​​ ស្រុកសំរោង​ ខេត្តតាកែវ 


ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ ទី.ឈ្មោះ ភុន​ ផានិត​ ភេទប្រុស​ អាយុ ២១​ ​ឆ្នាំ រស់នៅភូមិត្រពាំងរាំង​  ឃុំខ្វាវ​​ ស្រុកសំរោង​​ ទី២.ឈ្មោះ​ ឃុត​ ភា​ ហៅអ៊ូក​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ រស់នៅភូមិកាប់នឹម​ ឃុំខ្វាវ​ ស្រុកសំរោង​ ព្រមទាំង​ ម៉ូតូចំនួន​ ០១​ គ្រឿង​ ដែលជនសង្ស័យជិះធ្វើសកម្មភាព​​​  


បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធី៕

Post a Comment

0 Comments