គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ដោះស្រាយគំនុំឈ្លោះគ្នាពីមុនយកកៅអីដែកវាយលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់



គួររំលឹកផងដែរថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២២:១០នាទី នៅចំណុចរោងការឈ្មោះ ខាវ ប៉ាវ ភូមិព្រៃបន្លិចសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីហិង្សាដោយចេតនា យកកៅអីដែកវាយលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ។


ក្នុងនោះជនរងគ្រោះមានឈ្មោះ រ៉ា ណារ៉េត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនខេត្តកំពង់ធំ បណ្តាលឲ្យមានរបួស០១កន្លែង បែកក្បាលផ្នែកខាងលើ។


បង្កឡើងដោយជនសង្ស័យ០១នាក់ ឈ្មោះ ណន សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិ សង្កាត់ជាមួយគ្នា។

បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះសមត្ថកិច្ច បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន  


នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន មូលហេតុមានគំនុំឈ្លោះគ្នាពីមុនមក។


មាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌបានបញ្ញត្តថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី  (មួយឆ្នាំ ទៅ  (បីឆ្នាំ និងពិន័យជាប្រាក់ពី ,០០០,០០០ (ពីរលានរៀល ទៅ ,០០០,០០០ (ប្រាំមួយលានរៀល 


លោកវរៈសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែនបានឲ្យបញ្ជាក់ឲ្យដឹងថា ខណៈនេះជនសង្ស័យដែលប្រើប្រាស់អំពើហិង្សាដោយចេតនា យកកៅអីដែកវាយលើជនរងគ្រោះ របួសធ្ងន់នោះ ត្រូវបានចងក្រងសំណុំរឿងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ធំហើយ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ៕


Post a Comment

0 Comments