គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ចេះបើកឡានស្ទើរភ្លើង បើកបុកចូលតូបលក់ចាប់ហួយ ស្លា.ប់២នាក់ របួស ៧នាក់ !


ស្ត្រីម្នាក់ ប្តីបង្រៀនបើកបរ ចេះស្ទើរភ្លើង បានបើក រថយន្ត លុចស៊ីស RX.300 ពាក់ផ្លាកលេខ សៀមរាប 2C-0898 បុករៈអ្នកដំណើរ តាមផ្លូវ និងបុកចូល តូបលក់ចាប់ហួយ មុខផ្សារគុត្តសត បណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ ក្មេងម្នាក់ និងរបួសធ្ង.ន់ស្រាល ៧ នៅរសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។


ជនរងគ្រោះ ដែលស្លាប់ ឈ្មោះ សាប់ និន ភេទស្រី អាយុ ៥៨ឆ្នាំ និងអ្នករបួស ១.ឈ្មោះ ដួង ផានី ភេទស្រី អាយុ ៤០ឆ្នាំ របួសធ្ងន់ ២.ឈ្មោះ ដួង វាសនា ភេទប្រុស អាយុ ៤១ឆ្នាំ ៣.ឈ្មោះ រី រ័ត្ន ភេទស្រី អាយុ ២៦ឆ្នាំ ៤.ឈ្មោះ ឃឹម សុឃួន ភេទស្រី អាយុ ៤៣ឆ្នាំ ៥.ឈ្មោះ គុជ សៀវអ៊ី ភេទស្រី អាយុ ២ឆ្នាំរបួសធ្ងន់ ៧.ឈ្មោះ ង៉ិ ចាន់រៈ ភេទស្រី អាយុ ១០ឆ្នាំ ៧.ឈ្មោះ ង៉ា ពឹមខៀង ភេទស្រីអាយុ ៤ឆ្នាំ ។

ក្រុមជនរងគ្រោះ រស់នៅ ភូមិគុត្តសតក្នុង ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕

Post a Comment

0 Comments