ករណី ”អគ្គិភ័យ​​” បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សចំនួន​ ០៣នាក់​ (ប្រុស​ ០១នាក់)​ និងរងរបួសចំនួន​ ០២នាក់​(ប្រុស​ ០១នាក់)​ ត្រូវបាននគរបាលចុះអន្តរាគមន៍​ និងជួយពន្លត់អគ្គិភ័យ​ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ 


នៅវេលាម៉ោង ០៤:៥០ នាទី  ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅភូមិអង្គរបានទី៣​ ឃុំអង្គរបាន ស្រុកកងមាស​ ខេត្តកំពង់ចាម 


អំពីរឿងហេតុ៖ ករណី “អគ្គិភ័យ” ស្ថិតនៅភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម  


នីតិវិធីដោះស្រាយ៖ វេលាម៉ោង ០៤:៥២ នាទី សមត្ថកិច្ច១១៧ លោកវរសេនីយ៍ទោ សុផាត  យ៉ាត បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ហា នៃអធិការដ្ឋាននគរបាលស្រុកកងមាស លោក លីម ប៉ូ លីន អធិការរង ទូរស័ព្ទលេខ ០៩៧ ៧៧៨ ០០៤២ ដើម្បីចុះអន្តរាគមន៍បន្ទាន់ 


លទ្ធផល៖ ក្រោយពីទទួលបានព័ត៌មាន លោក ជា ជួន អធិការស្រុកកងមាស បានបញ្ជាកម្លាំងអធិការ ស្រុកកងមាសសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលអង្គរបាន ចុះអន្តរាគមន៍ដល់កន្លែងកើត ហេតុបានបាញ់ទឹកពន្លត់ រលត់ទាំងស្រុងនៅម៉ោង ០៦:៣០ នាទី ដោយប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង និងប្រើប្រាស់អស់ទឹក ០៦រថយន្ត ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យខេត្តចំនួន០២គ្រឿង រថយន្ត ស្រុកព្រៃឈរចំនួន ០១គ្រឿង និងរថយន្តស្រុកកងមាស ចំនួន ០១គ្រឿង  


ហេតុការណ៍នេះបណ្តាលឲ្យឆេះខូចខាតផ្ទះ មួយខ្នងទំហំ៦មx៨ម ជញ្ជាំងក្តារប្រក់ក្បឿង ខាងក្រោមជញ្ជាំងសង្ក័សី (ឆេះទាំងស្រុងបណ្តាលស្លាប់មនុស្សចំនួន ០៣នាក់ ឈ្មោះ ឯល ណូវ៉ុលចាន់ណាស់ ១៖ ភេទស្រី អាយុ ១៧ឆ្នាំ ២៖ ឈ្មោះ ឯល ម៉ាត់ហ្វីទលភេទប្រុស អាយុ ១០ឆ្នាំ ៣៖ ឈ្មោះ ឯល ហ្វារីទាស់ ភេទស្រី អាយុ ១៥ឆ្នាំ និងរងរបួស ០២នាក់ ១៖ ឈ្មោះ យ៉ា ឯល ភេទប្រុស អាយុ៤០ឆ្នាំ ២៖ ឈ្មោះ ឯល រ៉ទីយ៉ាស់ ភេទស្រី អាយុ ៤១ឆ្នាំ បញ្ជូនទៅមន្ទីពេទ្យ មិនបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ  


មូលហេតុបណ្តាលមកពីដុតធូបមូស ក្រាលក្រដាសលើរនាបក្ដារក្រាលកៅស៊ូ ករណីនេះទទួលត្រលប់ប្រចាំបញ្ហានៃអធិការ ដ្ឋានស្រុកកងមាសបញ្ចប់នៅម៉ោង ១១:២០ នាទី 


Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚