កាលពីថ្ងៃទី៦ ខែកុម្ភឆ្នាំ២០២៣ ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និង ដកហូតបានគ្រឿងញៀនមួយចំនួនព្រមទាំងអាវុធវែងខ្លីចំនួន ០៥ដើម បន្ទាប់ពីកម្លាំងនគរបាលជំនាញ បានហ៊ុំព័ទ្ធអស់ពេលមួយយប់ នៅក្នុងខ្ទមចម្ការមួយកន្លែង ដែលស្ថិតក្នុងភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី 


របាយការណ៍ពីសមត្ថកិច្ចបានប្រាប់ថា ចំពោះជនសង្ស័យចំនួន០៣នាក់ពេលដែរក្នុងនោះ មានមេក្លោងម្នាក់ដែលជាមុខសញ្ញាជួញដូរចែកចាយ និងប្រើប្រាស់ ដែលកម្លាំងជំនាញបានតាមដានអស់រយ:ពេល ២ឆ្នាំ មកហើយ 


ជនសង្ស័យទាំង០៣នាក់មានឈ្មោះដូចជា 

ទី១ឈ្មោះ ពុក ខាំលេន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិទំពួន មុខរបរកម្មករ 


ទី២ឈ្មោះ សារ៉ាត សុខ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ 


ទី៣ឈ្មោះ ឃួន ឃឹម ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចម្ការ 


ដកហូតវត្ថុតាងរួមមាន

កាំភ្លេីងវែង ៤ដេីម

កាំភ្លេីងខ្លី ១ដេីម (កាំភ្លេីងច្នៃ)

បង់កាំភ្លេីង ២បង់

គ្រាប់កាំភ្លេីង ៣៣គ្រាប់

កាំបិត ៦ដេីម

ទូរស័ព្ទ ៣គ្រឿង

ផ៉ាវគ្រាប់បែក មួយចំនួន

ដែកកេះ ៦ដេីម


អ្នកទាំង៣ មានទីលំនៅបច្ចុប្បន្ន ភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី 


+បច្ចុប្បន្ននេះដែរជនសង្ស័យខាងលេី ត្រូបានកម្លាំងសមត្ថកិច្ចជំនាញ កំពុងឃាត់ខ្លួន នឹង កសាងសំណុំរឿងចាត់ការបន្តទៅតាមនិតិវិធីនៃផ្លូវច្បាប់ 


Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚