ករណី ”ឆក់កាបូបយួរដៃ” ជនរងគ្រោះជនជាតិបារាំង ភេទប្រុស អាយុ ៣០ឆ្នាំ កំពុងដើរលើផ្លូវមានជនសង្ស័យម្នាក់ជិះម៉ូតូមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពឆក់កាបូបយួរដៃបានសំរេច ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ 


នៅវេលាម៉ោង ១៤:១៥ នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅលើផ្លូវលេខ២៦២ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ 


អំពីរឿងហេតុ ករណី “ឆក់កាបូបយួរដជនរងគ្រោះជនជាតិបារាំង ភេទប្រុស អាយុ ៣០ឆ្នាំ កំពុងដើរលើផ្លូវមានជនសង្ស័យម្នាក់ជិះម៉ូតូមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាព ឆក់កាបូបយួរដៃបានសំរេច ក្នុងការបូបនោះមានសម្ភារៈ កុំព្យូរទ័ ០១គ្រឿង កាបូបលុយ៥០ប័ណ្ណបើកបរប្រទេសបារាំងមួយ កាសស្តាប់មួយ និង Hard Disk មួយចំនួន ស្ថិតនៅលើផ្លូវលេខ២៦២ ភូមិ៤ សង្កាត់ចតុមុខខណ្ឌដូនពេញ រាជធានីភ្នំពេញ  


ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចតុមុខរួចហើយ គាត់សុំការពន្លឿនអន្តរាគមន៍ពីសមត្ថកិច្ច១១៧ 


នីតិវិធីដោះស្រាយ៖ វេលាម៉ោង ១៤:១៨នាទី សមត្ថកិច្ច១១៧ លោកវរសេនីយ៍ទោ សម លឹមហុង បានបញ្ចូនព័ត៌មានទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខលោក ពេជ ឌីភារិទ្ធ នាយរងប៉ុស្តិ៍ទទួលផែនព្រហ្មទណ្ឌ ទូរស័ព្ទលេខ ០១០ ៩០៩ ៧០០ ដើម្បីចុះអន្តរាគមន៍បន្ទាន់ 


លទ្ធផល៖ ក្រោយពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខទទួលពាក្យបណ្តឹង បានបើក ការស្រាវជ្រាវស្វែងរក តាមប្រពន្ធ GPS ដែលភ្ជាប់ជាមួយកុំព្យូរទ័រ ដើម្បីតាមចាប់ ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ នៅម៉ោង ១៤:២៩ នាទី GPS បានបង្ហាញទី តាំងនៅផ្សារឃ្លាំងរំសេវ ក្នុងទឹកដីសង្កាត់ទឹកល្អ៣ តែសមត្ថកិច្ចចុះដល់ GPS បាត់ រលត់បាត់ទីតាំង  


ករណីនេះសមត្ថកិច្ច ១១៧ ទទួលព័ត៌មានឆ្លើយតបត្រលប់ពី ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ នៅម៉ោង ១៥:២០ នាទី 


Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚