ករណី ”ឆបោកប្រាក់ចំនួន២០៥០០ដុល្លា” កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៣ ត្រូវបាននគរបាលអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច ១១៧ 


នៅវេលាម៉ោង ០៨:១៥ នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅចំណុចស្ថានីយ៍ប្រេងសាំងតូតាល់ផ្លូវលេខ ២១៧ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ 


អំពីរឿងហេតុ៖ ករណី “ឆបោកប្រាក់ចំនួន២០៥០០ដុល្លា” កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៣ នៅ ចំណុចស្ថានីយ៍ប្រេងសាំងតូតាល់ផ្លូវលេខ ២១៧ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយជនរងគ្រោះបានទិញរថយន្តមួយគ្រឿងម៉ាក MAZDA CX3 ពណ៌ស ផ្លាកលេខ PP 2BP:0078 ពីឈ្មោះ ធូ លីតា ភេទស្រី អាយុ ២៨ ឆ្នាំ  


ជនរងគ្រោះឃើញថាឯកសារ ក្រោយពីធ្វើតេស្តសែនកូដ មានភាពត្រឹមត្រូវតែខ្វះ ឯកសារពីរមុខ ក៏ប្រគល់លុយឲ្យ២០០០០ដុល្លានៅខ្វះ ១០០០ដុល្លា ទូទាត់ឲ្យនៅ ពេលប្រគល់ឯកសារគ្រប់  


លុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០ នាទី ស្រាប់តែមានម្ចាស់រថយន្តម្នាក់ទៀតមិនស្គាល់ឈ្មោះបានយកឯកសារមកបង្ហាញ បញ្ជាក់ ពីកម្មសិទ្ធិរថយន្តខាងលើថាជារថយន្តរបស់គាត់ ពេលពិនិត្យមើលលើឯកសារមានគ្រប់ គ្រាន់ បានទាមទាយករថយន្តត្រលប់ទៅវិញ  


ជនរងគ្រោះក៏យល់ព្រមប្រគល់រថយន្តឲ្យ តែម្តង ទើបជនរងគ្រោះរាយការណ៍មកសមត្ថកិច្ច និងដាក់ពាក្យបណ្តឹងទៅលើឈ្មោះ ធូលីតា  


គាត់សុំអន្តរាគមន៍ពីសមត្ថកិច្ច១១៧ 


នីតិវិធីដោះស្រាយ វេលាម៉ោង ០៨:២០ នាទី សមត្ថកិច្ច១១៧ លោកវរសេនីយ៍ទោ យ៉ាត សុផាត បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ហានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាយ សម្បត្តិ នាយរងការិយាល័យ ទូរស័ព្ទលេខ ០១២ ៩៩៩ ៩៩៩ ដើម្បីអន្តរាគមន៍បន្ទាន់ 


លទ្ធផល៖ សមត្ថកិច្ចខណ្ឌដង្កោ វរសេនីយ៍ត្រី នៅ សិទ្ធ នាយផ្នែក លេខទូរស័ព្ទ ០១២ ២៤៤ ៣៣៧ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួចរាល់ហើយ និងបើកការស្រាវជ្រាវតាម នីតិវិធី  


ករណីនេះសមត្ថកិច្ច ១១៧ ទទួលព័ត៌មានឆ្លើយតបត្រលប់ពីប្រចាំបញ្ហា នៃ ខណ្ឌដង្កោ នៅម៉ោង ១៦និង១៥ នាទី 


Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚