គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ដឹងថាមានទោសព្រហ្មទណ្ឌទេ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ កុំទំនេរពេកប្អូនខិតខំប្រឹងប្រែងរៀនសូត្រ


ដឹងថាមានទោសព្រហ្មទណ្ឌទេ បំផ្លាញទ្រព្យសម្បត្តិសាធារណៈឬឯកជន កុំទំនេរពេកប្អូនខិតខំប្រឹងប្រែងរៀនសូត្រសងគុណដល់ឪពុកម្តាយលោកគ្រូអ្នកគ្រូនិងសង្គមជាតិយើង ។

នៅម៉ោង០៦និង៤៩នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ រថយន្តមួយគ្រឿងដែលចតនៅខាងមុខផ្ទលេខ៧២ ផ្លូវ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវក្មេងសិស្សសាលាចំនួន២នាក់ ជិះម៉ូតូម៉ាក Honda Beat ពណ៌ស ធ្វើសកម្មភាពគប់កញ្ចក់រថយន្តបែករងការខូចខាត ។

តាមរយៈវិដេអូកាំមេរ៉ាសុវត្ថិភាព បានបង្ហាញពេលវេលា និងរូបភាពក្មេងសិស្សសាលាចំនួនពីរនាក់ ធ្វើដំណើរឆ្លងកាត់មិនដឹងមានរឿងអ្វីជាមួយម្ចាស់រថយន្តដែលចតនៅលើផ្លូវ៦០៦ បានយកត្រៀមដុំថ្មគប់សំដៅទៅរថយន្តបណ្តាលឱ្យបែកកញ្ចក់ផ្នែកឆ្វេងទ្វារក្រោយនៃរថយន្ត ស្របពេលជាមួយគ្នាក្មេងបង្កជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តរងគ្រោះបានចេញមកពីនិត្យមើលរថយន្ត និង ឆែកកាំមេរ៉ាសុវត្ថិភាព ឃើញក្មេងសិស្សសាលាចំនួន២នាក់ជិះម៉ូតូឆ្លងកាត់ ធ្វើសកម្មភាពគប់កញ្ចក់រថយន្ត ។

ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ យោងតាមមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។​​ បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់២ឆ្នាំ និងពិន័យជាប្រាក់ ពី១លាន​ទៅ ៤លានរៀល។

មាត្រា ៤១១ ស្ថានទម្ងន់ទោសបទល្មើសដែលមានចែងក្នុងមាត្រា ៤១០ (បទធ្វើឲ្យខូចខាតដោយចេតនា) នៃក្រមនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ) ឆ្នាំទៅ ៥(ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០(បួនលាន) រៀល ទៅ ១០.០០០.០០០(ដប់លាន) រៀល នៅក្នុងករណីដូចតទៅ៖

១-កាលបើបទល្មើសនេះ បានប្រព្រឹត្តច្រើនរូបធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត ឬជាអ្នកសមគំនិត។
២-កាលបើបទល្មើសនេះ បានប្រព្រឹត្តនៅក្នុងកន្លែងជាលំនៅឋាន។
៣-កាលបើបទល្មើសនេះ បានប្រព្រឹត្តនៅក្នុងទីកន្លែងសម្រាប់តម្កល់មូលនិធិ តម្លៃ ទំនិញ ឬសម្ភារៈ។
៤-កាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឲ្យខូចខាតប្រយោជន៍ដល់សំណង់គ្រឹះស្ថានសាធារណៈ ឬផ្លូវសាធារណៈ។
៥-កាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឲ្យខូចខាតប្រយោជន៍ដល់ដំណាំ ឬកសិផល។
៦-កាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឲ្យខូចខាតបង្គោលព្រំដែនអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។


Post a Comment

0 Comments