គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ក្រុមហ៊ុនលាភមហាសម្បត្តិ-ឡូតូ ឯ.ក​ ( LEAPMORHASAMBATH LOTTO CO.LTD ) មានអាជ្ញាប័ណ្ណស្របច្បាប់ និងមានសុពលភាព



យោងតាមលិខិតរបស់ការិយាល័យមេធាវី​ ផុន​ ធារិន​ នៅរសៀល ថ្ងៃសុក្រ​ ទី១៣​ ខែមករា​ ឆ្នាំ២០២៣នេះ​ បានចេញសេចក្ដីជូនដំណឹងស្តីអំពី ភាពស្របច្បាប់របស់អាជីវកម្មឆ្នោត-ឡូតូ របស់ក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ .ក ( ​LEAPMORHASAMBATH LOTTO CO.LTD ) ។

សូមជម្រាបជូន សារធារណៈជន និង ស្ថាប័នអ្នកសារព័ត៌មានផ្សេងៗ សូមមេត្តាបញ្ឈប់សកម្មភាពផ្សព្វផ្សាយ ចែកចាយព័ត៌មាន មិនពិតតទៅទៀត ដើម្បីជៀសវាងមានការភ័ន្ដច្រឡំ និង បង្កឱ្យមានចលាចលក្នុងសង្គម។ 

តបតាមសំណើរខាងលើ ក្រុមហ៊ុនដែលជាកូនក្ដីរបស់ខ្លួន​ គឺមានឯកសារគ្រប់គ្រាន់ ទៅតាមផ្លូវច្បាប់គ្រប់ដំណាក់កាល ចេញពីក្រសួងពាក់ព័ន្ធ ដែលចុះក្នុងបញ្ចីគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា និង មានច្បាប់ឯកសារគ្រប់គ្រាន់ ដូចបានបញ្ចាក់ជូន


ខាងក្រោមនេះមានលិខិត​ និង ឯកសារគ្រប់គ្រាន់ ដូចបានបញ្ចាក់ជូនខាងលេីនេះ ​

.លិខិតអនុញ្ញាតចេញដោយរដ្ឋបាលខេត្តកណ្តាល ឯកសារចុះថ្ងៃទី០៥/១២/២០២២។ 

.លិខិតអនុញ្ញាតចេញដោយទីស្តីការគណ:រដ្ឋមន្រ្តី ឯកសារចុះថ្ងៃទី១១/១២/២០២០។ 

.លិខិតអនុញ្ញាតរបស់ក្រសួងមហាផ្ទៃ ឯកសារចុះថ្ងៃទី២៧/០១/២០២១។ 

.អាជ្ញាបណ្ណល្បែងផ្សងសំណាង ឯកសារចុះថ្ងៃទី៣១/០៨/២០២២។ 

.បណ្ណពន្ធប៉ាតង់ឆ្នាំ២០២២ ឯកសារចុះថ្ងៃទី១១/១០/២០២២  

.វិញ្ញាបនបត្រចេញដោយក្រសួងពាណិជ្ជកម្ម ឯកសារចុះថ្ងៃទី២៥/១២/២០២០។ 


នេះជាឯកសាររបស់ក្រុមហ៊ុនលាភមហាសម្បត្តិ-ឡូតូ .​ ( LEAPMORHASAMBATH LOTTO CO.LTD ) មានអាជ្ញាប័ណ្ណស្របច្បាប់ និងមានសុពលភាព៕

Post a Comment

0 Comments