គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ការពិត លើវិទ្យាសាស្ត្រជីវិត ក្នុងពេញមួយជីវិតរបស់មនុស្សម្នាក់ៗ មនុស្សដូចគ្នាតែ២ចំណុចប៉ុណ្ណោះ ក្រៅពីនោះគឺ មនុស្សមិនដូចគ្នា និងមិនស្មើគ្នាទេ

 សុំចែករំលែកវិទ្យាសាស្ត្រជីវិត៖ «មនុស្ស មិនស្មើគ្នាទេ?»


ការណ៍ដែលនិយាយថា មនុស្សស្មើគ្នា ហាក់គ្រាន់តែជាទ្រឹស្តីច្រើនជាងជាក់ស្តែងនិយម។ ការពិត លើវិទ្យាសាស្ត្រជីវិត ក្នុងពេញមួយជីវិតរបស់មនុស្សម្នាក់ៗ មនុស្សដូចគ្នាតែ២ចំណុចប៉ុណ្ណោះ ក្រៅពីនោះគឺ មនុស្សមិនដូចគ្នា និងមិនស្មើគ្នាទេ។
១/. មនុស្សដូចគ្នា២ចំណុច ស្ថិតនៅត្រង់៖ ១-ពេលកើត គឺខ្លួនទទេរស្អាតដូចគ្នា និង២- ពេលស្លាប់ ដែលទៀងទាត់ថា មនុស្សត្រូវតែស្លាប់ទៅវិញទាំងអស់ដូចៗគ្នា។
២/. ក៏ប៉ុន្តែ មនុស្សមិនដូចគ្នាលើចំណុចជាច្រើនរាប់មិនអស់ ទាំងសមត្ថភាព លទ្ធភាព ចិត្ត គំនិត បញ្ញា ទស្សនៈ ឧបនិស្ស័យ និងឱកាស ដែលសូម្បីតែមនុស្សកើតរួមផ្ទៃម្តាយតែមួយ។
៣/. ដូច្នេះ នៅក្នុងចន្លោះរវាង «កើត & ស្លាប់» លទ្ធផលនៃជីវិតមនុស្ស គឺនឹងត្រូវបានវាស់ មិនមែននៅលើសម្តីប៉ប៉ាច់ប៉ប៉ោច ឬវោហាសាស្ត្រនោះទេ ប៉ុន្តែនៅលើសមិទ្ធផលជាក់ស្តែង ដែលកើតចេញពីការប្រឹងប្រែងឥតឈប់ឈររបស់មនុស្សដែលប្រឹងកសាងឱ្យខ្លួនឯងផង ឱ្យមនុស្សនៅជុំវិញផង និងសង្គមជាតិផង។ ជាមនុស្ស កុំគិតត្រឹមតែអាហារ៣ពេល។ អាត្មានិយមពេកហើយ។ គួរតែប្រឹងកសាងទុកស្នាដៃឱ្យអ្នកជំនាន់ក្រោយ។ ក៏ប៉ុន្តែ កុំដោយសារតែ តណ្ហាទាំង៣ បង្កក្តៅក្រហាយ អន្តរាយដល់អ្នកដទៃ និងសង្គមជាតិ។
៤/. សមិទ្ធផលជីវិតនេះ ក៏មិនអាចកើតមានសម្រាប់បុគ្គល ខ្វះការទទួលខុសត្រូវ បុគ្គលដោះសារ អាត្មានិយម ប្រាស់អាយុនោះទេ ប៉ុន្តែនឹងកើតមានសម្រាប់បុគ្គលមានលក្ខណៈសម្បត្តិដូចតទៅ៖
- អំណត់ តស៊ូ ពុះពារ
- ឧស្សាហ៍ ព្យាយាម វាងវៃ ភាពចាស់ទុំ
- មិនរវើរវាយ តែជាក់ស្តែងនិយម
- មិននៅស្ងៀម មានចលនា និងធ្វើសកម្មភាពជាប្រចាំ
- ប្រើឱកាស បង្កើតឱកាស និងបន្តទៅមុខ។

Post a Comment

0 Comments