គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

យុវជនម្នាក់ស្លាប់ភ្លាមៗដោយសារឈើសង្កត់ពីលើក្នុងពេលដឹកឈើតាមម៉ូតូយកទៅលក់ឱ្យឈ្មួញ


នារសៀលថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ ២០២៣ នៅលេីផ្លូវលំ ត្រង់ចំណុចភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ យុវជនម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្នុងពេលបើកបរម៉ូតូដឹកឈើយកទៅលក់ឱ្យឈ្មួញ​ ខណៈម៉ូតូបែកកង់ក្រោយបានបាត់បង់ម្ចាស់ការហើយដួលធ្លាក់ចូលប្រឡាយទឹកនិងត្រូវឈើសង្កត់ពីលើ ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវឌ្ឍនៈបានប្រាប់ថា យុវជនរងគ្រោះមានឈ្មោះ ឃៀង ភក្ដី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ តែងតែដឹកឈើយកទៅលក់ឱ្យឈ្មួញ ។

ប្រភពបានឱ្យដឹងថា យុវជនរងគ្រោះខាងលើ បើករបរម៉ូតូដឹកឈើជាច្រើនដុំប្រភេទសុក្រំបួនជ្រុង និង មានទម្ងន់ធ្ងន់ខ្លាំង កំពុងតែធ្វើដំណើរឆ្ពោះទៅគោលដៅលក់ឱ្យឈ្មួញ នៅតាមផ្លូលំ ស្រាប់តែបែកកង់ខាងក្រោយ បង្កឱ្យដួលធ្លាក់ប្រឡាយទឹក រួចជនរងគ្រោះត្រូវឈើសង្កត់ពីលើ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តង ។

សំណូមពរពីសមត្ថកិច្ចថា ពុំមានការលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋប្រព្រឹត្តបទល្មើស ផ្ទុយពីការហាមឃាត់នៃច្បាប់នោះឡើយ ។

ព្រោះតែជីវភាពក៏មិនត្រូវប្រឹងប្រែងហួសសមត្ថភាព គួរគិតពីសុវត្ថិភាពផ្ទាល់ខ្លួនជាចម្បងផងដែរ ដូចជាករណីខាងលើនេះជាគំរូស្រាប់​ ដល់អ្នកប្រកបមុខរបរដឹកឈើយកទៅលក់ឱ្យឈ្មួញត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ។

ក្រោយកើតហេតុ​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវឌ្ឍន:​ បានចុះទៅដល់កន្លែង​ និង ធ្វេីកំណត់ហេតុប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

Post a Comment

0 Comments