នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយមានការសហការនឹងយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានចាត់ឲ្យលោកវរសេនីយ៍ឯក យ៉ុង ញីវ នាយការិយាល័យនគរបាលយុត្តិធម៌កម្រិតស្រាលនៃស្នងការដ្ឋានគរបាលខេត្តតាកែវ ចុះសហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត អធិការនគរបាលស្រុក លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងនគរបាលយុត្តិធម៌ និង លោកវរសេនីយ៍ទោ ហៀប ស្រ៉ីម អធិការរង រួមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះបាទជាន់ជុំ ចុះឃាត់ខ្លួនជនសង្ស័យ០៣នាក់ ដែលកំពុងតែសិក្សាក្នុងថ្នាក់រៀន នៅវិទ្យាល័យសុខអានទន្លាប់ ក្នុងនោះជនសង្ស័យដែលជាជនដៃដល់ ក៏សមត្ថកិច្ចក៏ក្របួចបានដែររួមមានឈ្មោះដូចខាងក្រោម  


ឈ្មោះ សន វណ្ណារ៉ា អាយុ១៧ឆ្នាំ (មុខរបរសិស្សមានទីលំនៅភូមិកំពង់  ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (ជាជនដៃដល់

ឈ្មោះ ស៊ឹម ចន្នី អាយុ ១៧ឆ្នាំ (មុខរបរសិស្សមានទីលំនៅភូមិអណ្តូងគៀន ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ (ជាអ្នកដឹកជនដៃដល់

,ឈ្មោះ សុខ សេមសេរីវឌ្ឍនៈ អាយុ១៧ឆ្នាំ (មុខរបរសិស្សមានទីលំនៅភូមិពោធិ៍ខ្វិត  ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ(ជាអ្នកជិះម៉ូតូបិទគូទ ) បានកាប់ទៅលើកជនរងគ្រោះ អោយស្លាប់នៅណឹងកន្លែង តាមផ្លូវជាតិលេខ២ ទាំងកណ្តាលថ្ងៃត្រង់ស្ថិតនៅចំណុចឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ  


ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានបានមកសម្ងំខ្លួនមកសិក្សារៀនសូត្រធម្មតា កុំអោយមានគេសង្ស័យ តែទោះយ៉ាងណាក៏ដោយ គេចមិនផុតពីសមត្ថកិច្ចស្រុកគិរីវង់ និងកម្លាំងជំនាញខេត្តតាកែវឡើយ 

      សូមបញ្ជាក់ថាករណីនេះ កើតហេតុនៅតាមផ្លូវជាតិលេខ២ ស្រុកទ្រាំង តែជនសង្ស័យជាសិស្សរៀននៅវិទ្យាល័យសុខអានទន្លាប់ ស្រុកគិរីវង់  

       បច្ចុប្បន្នកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង  និង កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ បាននាំខ្លួនជនសង្ស័យទាំង០៣នាក់ ទៅកាន់អធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់បន្ត 


#muyreal #muyrealnews 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚