នៅថ្ងៃទី០៤​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ វេលាម៉ោង១៧និង២០នាទី​ នៅចំណុចផ្សារភូពុយ​ ស្ថិតនៅក្នុងភូមិអញ្ចាញ​ សង្កាត់អូរចារ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ និង​ ថ្ងៃខែឆ្នាំដដែល​ វេលាម៉ោង១៧និង៥៥នាទី​ នៅចំណុចភូមិរតនៈ​ សង្កាត់រតនៈ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង នគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង​ បង្រ្កាបឆបោក​ និង​ គំហែង​ (​ ​យកប្រាក់​ )​ ០១​ ករណី​ និងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន​ ០២នាក់​ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង 


០១ ឈ្មោះ​ ឯម​ សុវិសាល​ ភេទប្រុស​ អាយុ៣៤ឆ្នាំ​ មុខរបរ ចាងហ្វាង គេហទំព័រ TNC 

០២ឈ្មោះ​ ឯម​ សុវិសេដ្ឋ​ ភេទប្រុស​ អាយុ៣៤ឆ្នាំ​ មុខរបរ ចាងហ្វាង គេហទំព័រ PCM.hotNews 

ជនសង្ស័យទាំង០២នាក់នេះ​ មានទីលំនៅភូមិរតនៈ​ សង្កាត់រតនៈ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​  


កាលពីថ្ងៃទី២៦​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ វេលាម៉ោង១៣និង២០នាទី​ នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ​ ស៊ុយ​ សាការ៉ា​ ភេទប្រុស​ អាយុ៤០ឆ្នាំ​ ស្ថិតនៅក្នុងភូមិរំចេក៣​ សង្កាត់រតនៈ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ មានជន០២នាក់ខាងលេីបានស្លៀកពាក់ឈុតអង្គរក្សពណ៌គគីរ​ ជិះរថយន្ដម៉ាក​ Toyota Revo ពណ៌​ ពាក់ស្លាកលេខ​ បាត់ដំបង​ 2C-4428 មកសួរថា​ តេីសិប្បកម្មនិងមានច្បាប់រឺអត់​?  ហេីយក្រុមជននេះប្រាប់ថា​ ក្រុមគេនេះចុះមកធ្វេីការមាន០១ឡានទៀត​ ចាំនៅខាងក្រៅ​ ដោយមានទាំងព្រះរាជអាជ្ញា​ និង​ មេព្រៃ​ ព្រមទាំង​​យករូបភាពចាប់ឈេី​ មកគម្រាមជនរងគ្រោះថែមទៀត​ រួចជនខាងលេីបាននិយាយទៀតថា​ ក្រុមការងារគេពេលចុះទៅសិប្បកម្មផ្សេងៗ​ បានប្រាក់ពាន់​ ទៅ​ ពាន់ដុល្លារ​ ពេលនោះជនរងគ្រោះមានការភ័យ​ ក៏យល់ព្រមអោយប្រាក់​​ លានរៀល​ ប៉ុន្តែជនរងគ្រោះមានប្រាក់តែ​ ៥០​ ម៉ឺនរៀលទេ​ ចាំប្រហែលថ្ងៃទៀត​ ចាំវេរប្រាក់ទៅអោយ​ ៥០​ ម៉ឺនរៀលទៀត​  


​    លុះបានប្រហែលកន្លះខែក្រោយមកទៀត​ នៅថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២២​ វេលាម៉ោងប្រហែល១៥និង០០នាទី​ មានជនម្នាក់ទៀត​ មានមុខមាត់ដូចអ្នកមុន​ និង​ ស្លៀកពាក់ឈុតអង្គរក្សពណ៌គគីរ​ ដូចអ្នកមុន​ ជិះឡានម៉ាក​ Nissan ពណ៌​ ពាក់ស្លាកលេខភ្នំពេញ​ 2AS-9124 និយាយស្តីដូចនឹងអ្នកមុនទៀត​ និងបានប្រាប់ជនរងគ្រោះថា​ ក្រុមការងារគេចុះមកនេះស្ងាត់​ ដោយមានលោកព្រះរាជអាជ្ញា​ កែវ​ សុជាតិ​ និង​ មេព្រៃ​ មកជាមួយផងដែរ​ ហេីយអោយជនរងគ្រោះយកប្រាក់អោយខ្លួនចំនួ​​ពាន់ដុល្លារ​ 


ប៉ុន្តែជនរងគ្រោះមិនមានប្រាក់គ្រប់ចំនួនទេ​ ហេីយគេក៏ទារពីជនរងគ្រោះលានរៀល​ តែជនរងគ្រោះអោយបានតែ​ ៤០​ ម៉ឺនរៀលទេ​ ក្រោយមកជនរងគ្រោះក៏បានដឹងថា​ ជនទាំង០២នាក់នោះ​ ជាបងប្អូនភ្លោះក៏មិនបានវេរប្រាក់អោយទៅទៀតដែរ​   


លុះពេលដាច់ខែបានប្រហែលថ្ងៃ​ ក្រុមជនខាងលេីនោះបាននាំជនម្នាក់ទៀត​ មិនស្គាលឈ្មោះ​ ភេទប្រុស​ មកទារប្រាក់ពីជនរងគ្រោះទៀត​ ពេលនោះប្រពន្ធរបស់ជនរងគ្រោះមិនមានប្រាក់គ្រប់​ ក៏បាន​​អោយប្រាក់​​តែ​ ៣០​ ម៉ឺនរៀលទេ​   


ប្រហែលជា១៥ថ្ងៃក្រោយ​ ក្រុមជនខាងលើនេះ​ បានរៀបគ្នាជាប្រព័ន្ធ​ ដោយមានអ្នកតំណាងលោកព្រះរាជអាជ្ញា​ និង​ មានអ្នកតំណាងលោកមេព្រៃ​ បានមកឡូឡា​ ខលទូរស័ព្ទរកគ្នា​​ ថាតេទៅបងសាន​ អោយយកកម្លាំងមកចាប់យកអោយអស់ទៅ​ លុះបានប្រហែល១៥នាទីក្រោយ​ ក៏ឃេីញមានជនមិនស្គាល់ឈ្មោះ​ មកគោះទ្វារហៅជនរងគ្រោះអោយចេញមកក្រៅផ្ទះមក​ ដេីម្បីនិយាយចចារសម្រួលគ្នា​ ហេីយជនរងគ្រោះក៏បានប្រាប់ថា​ ចាំវេរប្រាក់អោយ​ ហេីយក្រុមជនខាងលេី ​ក៏បានជិះឡានទៅវិញអស់ទៅ កន្លងបានមួយថ្ងៃក្រោយមក ​ជនខាងលេីបានទូរស័ព្ទទៅជនរងគ្រោះសួររកប្រាក់​ ពេលនោះជនរងគ្រោះក៏បានអោយប្រាក់​​ទៅ១០​ ម៉ឺនទៀត​  


បច្ចុប្បន្នការិយាល័យជំនាញ​ កំពុងធ្វេីការកសាងសំណុំរឿង​ ដេីម្បីបញ្ជូនកមទៅសាលាដំបូងខេត្តបាត់ដំបង​ ចាត់ការបន្តតាមនីតិវិធី​ 


#muyreal #muyrealnews 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚