នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ការបើកឆាកប្រយុទ្ធគ្នានេះ រវាងក្រុមម៉ូតូឌុបនិងក្រុមម៉ូតូកង់បី មានគ្នាជិត១០០នាក់ មានទាំងដំបង និងទាត់ធាក់គ្នាពេញមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត  


ភ្លាមៗនោះ គេឃើញកម្លាំងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចេញអន្តរាគមន៍ ដោយហាមឃាត់បំបែកហ្វូងមិនអោយវាយតប់គ្នា ដែលធ្វើអោយប៉ះពាល់ដល់សន្តិសុខ និង សណ្តាប់ធ្នាប់សង្គម 


មូលហេតុដែលប្រើហិង្សាវាយតប់គ្នានេះ កើតចេញពីការដណ្តើមម៉ូយគ្នា រវាងក្រុមម៉ូតូកង់បីបានដណ្តើមភ្ញៀវពីក្រុមម៉ូតូឌុប ទើបបង្កហិង្សាកើតឡើង រហូតឈានដល់ក្រុមម៉ូតូឌុបនិងក្រុមម៉ូតូកង់បីវាយគ្នា ព្រោះកន្លងមកធ្លាប់បានទំនាស់ដណ្តើមម៉ូយគ្នា បានកើតឡើង២ទៅ៣ដងរួចមកហើយ តែទំនាស់ត្រឹមពាក្យសំដីប៉ុណ្ណោះ 


មូលហេតុកើតចេញពីរឿងដណ្តើមម៉ូយគ្នា ទើបបង្កអោយមានអំពើហិង្សាកើតឡើង និង ឈានដល់ការវាយតប់គ្នា បណ្តាលឱ្យមានអ្នករបួស មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឱ្យដឹងថា ការប្រទូស្តរ៉ាយរវាងក្រុមម៉ូតូឌុបនិងក្រុមម៉ូតូកង់បីដែលវាយតប់អ្នកបង្កជាហិង្សាកើតឡើងក្នុងបរិវេណច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ កម្លាំងបានធ្វើអន្តរាគមន៍រំសាយពួកគាត់ អោយបញ្ឈប់សកម្មភាពវាយតប់គ្នាភ្លាមៗ 


ភ្ញៀវជាតិដែលឆ្លងកាត់ និងឃើញសកម្មភាពហិង្សានេះ បានលើកឡើងថា សកម្មភាពវាយតប់គ្នា បង្កហិង្សារវាងក្រុមម៉ូតូឌុប និង ក្រុមម៉ូតូកង់បីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិដែលចេញ-ចូល មានព្រួយបារម្ភពីសុវត្ថិភាព ហើយសុំឱ្យមានការរៀបចំសណ្តាប់ធ្នាប់ មិនត្រូវប្រទាញប្រទង់ភ្ញៀវដែលធ្វើអោយប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវ 


#muyreal #muyrealnews 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚