​    -នៅវេលាម៉ោង០៣:៣០នាទីថ្ងៃ​ ថ្ងៃទី០២​ ខែកុម្ភៈ​​ ឆ្នាំ២០២៣​ លោក​ កៀង​ ល័ក្ស​ អភិបាលខណ្ឌចំការមនបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព​ ចុះរដ្ឋបាល​ ក៏បានប្រទះឃេីញទីតាំងចាក់បាល់មួយកន្លែងនៅផ្ទះលេខ២១៨អា​ ផ្លូវ១៥៥​ ភូមិ០១​ សង្កាត់ទួលទំពូង១មានការលួចបង្កប់នូវល្បែងសុីសងច្រេីនប្រភេទគ្មានអាជ្ញាបណ្ណត្រឹមត្រូវ 


 👉ជាលទ្ធផល

+សម្ភារៈដកហូត៖​ កំព្យូទ័រ​ ០៣ឈុត​ សម្រាប់បម្រេីល្បែងសុីសងគ្រប់ប្រភេទ។ ម៉ូតូ​ ០២គ្រឿង​ +ម៉ាក​scoopy 020 ផ្លាកលេខ​ ភ្នំពេញ​IC-3032 +ម៉ាកHONDA CB019 ផ្លាកលេខ1JV-7781 


-ហេង​ សំណាង​ អាយុ២៤ឆ្នាំ​ មុខរបរបុគ្គលិក​ ទីលំនៅបច្ចុប្បន្ន​ ភូមិត្នោតជ្រុំ០៤​ សង្កាត់បឹងទំពុន០២​ ខណ្ឌមានជ័យ

-អោម​ រដ្ឋា​ អាយុ២២ឆ្នាំ​ មុខរបរបុគ្គលិក​ ទីលំនៅបច្ចុប្បន្ន​ សង្កាត់បឹងទំពុន០១​ ខណ្ឌមានជ័យ


ការចុះរដ្ឋបាលនេះមានការសម្របសម្រួលពីលោក​ វង្ស​ សាវ៉ាត​ ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ចំពោះទីតាំងគឺត្រូវឃ្លុំបេបិទជាបណ្តោះអាសន្ន។ 


ក្រោយពីធ្វើការត្រួតពិនិត្យឃេីញជាក់ស្តែងរួចហើយ គណបញ្ជាការឯកភាពខណ្ឌបានប្រគល់ទីតាំងខាងលេី ជូនទៅកម្លាំងអធិការដ្ឋាននរគបាលខណ្ឌចំការមន ដេីម្បីធ្វើការផ្អាកអាជីវកម្មបណ្តោះអាសន្ន និង នាំខ្លួនមនុស្សប្រុសចំនួន០២នាក់​ យកទៅអធិការដ្ឋាននរគបាលខណ្ឌចំការមនដេីម្បីបន្តនិតិវិធី៕


#muyreal #muyrealnews 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚


​