មានសិស្សស្រី១៨នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនទាន់ដឹងមូលហេតុបណ្តាលមកពីអ្វីទេ ហេតុការណ៍នេះកើតឡើងនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅភូមប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីព្រឹក ថ្ងៃទី០៣ ខែកុម្ភៈឆ្នាំ២០២៣ 


អង្គភាពគេហទំព័រ មួយរៀល ឆាតតាមហ្វេសប៊ុកទៅរដ្ឋបាលស្រុកវាលវែង ដើម្បីសុំបញ្ជាក់អំពីហេតុការណ៍ខាងលើនេះ ភ្លាមៗតែមិនទាន់បានទទួលការឆ្លើយតបទេ 


នេះជាដំណឹងបឋមនៃការដួលសន្លប់ជាបន្តបន្ទាប់របស់សិស្សស្រីៗនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ យើងនឹងផ្សាយព័ត៌មានបន្ថែមក្រោយទទួលបានរបាយការណ៍ពីរដ្ឋបាលស្រុកវាលវែង 


#muyreal #muyrealnews 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚