នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានបទបញ្ជាពីលោកអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក ហួរ ហួតអភិបាលរង នៃគណៈអភិបាលខណ្ឌព្រែកព្នៅ រួមជាមួយលោកចៅសង្កាត់ពន្សាំង បានដឹកនាំកម្លាំងចុះណែនាំអោយរុះរើទីតាំងលើកស្លាកប៉ាណូ ឆ្នោត8888 ចំនួន២កន្លែងដែលគ្មានច្បាប់ និង លិខិតអនុញ្ញាតិត្រឹមត្រូវ ស្ថិតនៅភូមិត្នោតខ្ពស់ និង ភូមិទួលពន្សាំងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ 


សូមបញ្ជាក់ថា នៅក្នុងអាជ្ញាបណ្ណល្បែងផ្សងសំណាង Game of Chance License គឺកម្មវត្ថុនៃអាជីវកម្ម ឆ្នោត-ឡូតូ ( Lottery ) មិនមែន ឡូតូ KENO or ( Lotto ) ដែលចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា អ្នកកាន់អាជ្ញាបណ្ណនេះត្រូវអនុវត្តស្របតាមបញ្ញត្តិច្បាប់ស្តីពីការគ្រប់គ្រងល្បែង ពាណិជ្ជកម្ម លក្ខខណ្ឌ នៃអាជ្ញាបណ្ណ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន 


យោងលិខិតលេខ ៨១៤ សជណ ចុះថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ 

ត្រូវនឹង ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២២ របស់ទីស្តីការគណៈ រដ្ឋមន្ត្រី ស្តីពីករណីសំណើសុំគោលការណ៍អនុញ្ញាត ធ្វើអាជីវកម្មឆ្នោតនៅទូទាំងរាជធានី ខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០១៣ ដល់ពេលបច្ចុប្បន្ន និងសំណើសុំគោលការណ៍មួយចំនួន 


កម្មវត្ថុ  ករណីសំណើសុំគោលការណ៍អនុញ្ញាតធ្វើអាជីវកម្មឆ្នោតនៅទូទាំងរាជធានី ខេត្ត ក្រុង នៃព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ២០១៣ ដល់ពេលបច្ចុប្បន្ន និងសំណើសុំគោលការណ៍មួយចំនួន។ 


យោង៖ - លិខិតចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ របស់ឯកឧត្តម ឃឹម រុស្ស៊ីដា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី


លិខិតលេខ៥១១ ខន/០២២ សជណ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា


ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។


សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនសម្តេច ឯកឧត្តម មេត្តា ជ្រាបថា ចំពោះសំណើសុំគោលការណ៍អនុញ្ញាតធ្វើអាជីវកម្មឆ្នោតនៅទូទាំងរាជធានី ខេត្ត ក្រុង នៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០១៣ដល់ពេលបច្ចុប្បន្ន និងសំណើសុំគោលការណ៍មួយចំនួន រាជរដ្ឋាភិបាលបានសម្រេចដូចខាងក្រោម៖


ចំពោះក្រុមហ៊ុនឆ្នោត ដែលបានទទួលអាជ្ញាបណ្ណពីគណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវឱ្យគណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ធ្វើរបាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ពីប្រសិទ្ធភាព នៃយន្តការត្រួតពិនិត្យលក្ខខណ្ឌអាជ្ញាបណ្ណ។


ចំពោះក្រុមហ៊ុន ដែលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលរួចហើយលើសរយៈពេល២ឆ្នាំឡើងទៅ ហើយមិនបានទៅសុំអាជ្ញាបណ្ណ ត្រូវនិរាករណ៍ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ 


ចំពោះក្រុមហ៊ុនដែលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលរួចមានរយៈពេលតិចជាង២ឆ្នាំចុះ មិនឱ្យបំពេញបែបបទទៀតទេ។ 


អ្នកមិនទាន់បានបំពេញ មិនត្រូវបំពេញបែបបទឱ្យទៀតទេ។


ក្រុមហ៊ុនបំពានលក្ខខណ្ឌទី៣(ហាមលេងកន្ទុយលេខត្រូវលុបចោលមិនឱ្យធ្វើសកម្មភាពទៀតទេ។ 


សេចក្តីដូចបានជម្រាបជូនខាងលើ សូមសម្ដេច ឯកឧត្តម មេត្តានិងចែងអនុវត្ត។


យោងដីកាអម របស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ១៥៩៨/២២ ដកអ. ចុះថ្ងៃចន្ទ  រោច ខែអស្សុជ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ជម្រាបមកលោក-លោកស្រីអភិបាល នៃគណៈអភិបាលខណ្ឌទាំង ១៤ ភ្នំពេញ នឹង លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី - លោកប្រធានមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ អនុវត្តតាមចំណាររបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ "ដើម្បីជ្រាបជាព័ត៌មាន និងត្រៀមសហការ អនុវត្តឱ្យបានល្អប្រសើរ


គ្រប់ប៉ុស្តិ៍សេវាឆ្នោតទាំងអស់ ត្រូវមានលិខិតអនុញ្ញាតិត្រឹមត្រូវពីរដ្ឋបាលរាជធានីភ្នំពេញ និង អាជ្ញាបណ្ណឆ្នោត ( Lottery ) ទើបអាចធ្វើអាជីវកម្មស្របតាមបញ្ញត្តិច្បាប់ស្តីពីការគ្រប់គ្រងល្បែង ពាណិជ្ជកម្ម លក្ខខណ្ឌ នៃអាជ្ញាបណ្ណ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដែលចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា៕ 


Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚