យោងតាមបណ្តាញទំនាក់ទំនងសង្គមនិងគ្រុបតេឡេក្រាម បានធ្វើការផ្សព្វផ្សាយ អំពីរឿងហួសចិត្ត នូវទង្វើរួមទាំងពាក្យសំដីរបស់លោកសន្តិសុខ រៀបចំសណ្តាប់ធ្នាប់នៅផ្សារព្រែកលៀប តាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ចំពោះលោកយាយម្នាក់លក់ថ្នាំខ្មែរ ដើម្បីរកថវិកាចិញ្ចឹមជីវិត ត្រូវបានមហាជនស្អប់ខ្ពើមនិងជេរស្តីបន្ទោសថា គ្មានក្តីមេត្តាចំពោះម្តាយគេឬម្តាយយើងសោះអញ្ចឹង ចង់បានតែលុយ មើលសកម្មភាពជាក់ស្តែងម៉ូតូ ចតលើផ្លូវបាន សុខចិត្តដេញគាត់លក់ដូរមួយឬពីរម៉ោងសោះ 


ចំពោះបញ្ហាសន្តិសុខរផបចំសណ្តាប់ធ្នាប់នៅក្នុងខណ្ឌជ្រោយចង្វារនេះ យើងកំពុងសាកសួរលោក ល៉ីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារតាមប្រព័ន្ធតេឡេក្រាមផងដែរ តែលោកមិនទាន់ចូលមើល ពេលដែលខលចូលលោកចុចទូរស័ព្ទបិទ អំពីបញ្ហាមហាជនកំពុងធ្វការរិះគន់រឿងទង្វើសន្តិសុខ គ្មានក្តីមេត្តាចំពោះមនុស្សចាស់ តើគួរមានវិធានការឬដំណោះស្រាយយ៉ាងណាដែរ


មហាជនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជួយត្រួតពិនិត្យមើលភាពអសកម្មក្នុងមូលដ្ឋានផង កុំឱ្យសំលេងឆ្នោតដែលថ្នាក់ដឹកនាំខំប្រឹងប្រែងថែរក្សា ត្រូវបាត់បង់ដោយក្រុមមន្ត្រីគ្រាប់ល្ពៅមួយចំនួនតូចដូច្នេះ 


#muyreal #muyrealnews 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚