សារពលរដ្ឋ៖ ក្រុមរថយន្តដឹកខ្សាច់ បានធ្លាក់ខ្សាច់ពេញលើផ្លូវលេខ២១B ត្រង់ចំណុចមុខវត្តទួលក្រសាំង ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្ដាលអោយអ្នកដំណើររអិលដួលជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នា២០២៣នេះ។

ដោយពលរដ្ឋបានធ្វើដំណើរឆ្លងកាត់បានឃើញ មានអ្នកដំណើរដួលម៉ូតូជាបន្តបន្ទាប់ ទើបថតរូបភាពមួយសន្លឹកផ្ញើមកអង្គភាពសារព័ត៌មាន មួយរៀល ធ្វើការចុះផ្សាយ សំណូមពរដល់មន្ត្រីអាជ្ញាធរពាក់ព័ន្ធ មានវិធានការចំពោះឈ្នួញរកស៊ីលក់ខ្សាច់និងដឹកជញ្ជូនគ្មានបច្ចេកទេស តាមការអនុញ្ញាតថែរក្សារបស់រដ្ឋបាលក្រុងតាខ្មៅនិងរដ្ឋបាលខេត្តកណ្តាល ។

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតឡើងជារៀងរាល់នោះផងដែរ ចំពោះបញ្ហាខ្សាច់ធ្លាក់លើផ្លូវថ្នល់សាធារណៈនេះមានជាយូរមកហើយ ដោយឃើញអាជ្ញាធរតែងតែកើបចេញនិងបាញ់ទឹកលាងសំអាត ពីព្រោះអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងកាត់ ។

ជាចុងក្រោយមហាជន សំណូមពរដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល មេត្តាអនុវត្តន៍ចំពោះក្រុមហ៊ុនរកស៊ីខ្សាច់ ដែលមិនគោរពទៅតាមការណែនាំរបស់រដ្ឋបាលខេត្ត ៕