តបតាមសំណើរបស់សាកលវិទ្យាល័យជាតិបាត់ដំបង និងដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា . ឯកឧត្ដម អាំង សុវណ្ណរ័ត្ន បានអញ្ជើញធ្វើជាវាគ្មិនឧទ្ទេសនាមជូនដល់និស្សិត សមាជិក សមាជិកា...ប្រចាំសាកលវិទ្យាល័យជាតិបាត់ដំបង ដោយមានការចូលរួមពីលោកទេព នាវា សាកលវិទ្យាធិការរង និងជាប្រធានក្រុមការងារយុវជន សសយក ប្រចាំសាកលវិទ្យាល័យបាត់ដំបង។ 


កម្មវិធីឧទ្ទេសនាមនេះផ្ដោតលើប្រធានបទ “យុវជន . និងការលើកកម្ពស់គុណភាពអប់រំ 


ឆ្លៀតឱកាសនេះ ក្រុមការងារក៏បានផ្សព្វផ្សាយពីថ្នាល “ផ្សារបច្ចេកវិទ្យាខ្មែរ” (Khmer Tech Market) ជូនដល់និស្សិត និងអង្គពិធីទាំងមូល ព្រមទាំងបានប្រគល់សៀវភៅ “កម្រងអត្ថបទសិក្សា ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា” និង “កម្រងមេរៀនអក្ខរកម្មឌីជីថល” សម្រាប់តម្កល់ទុកនៅបណ្ណាល័យសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិមានជ័យ ដើម្បីបានជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវរបស់សិស្សនិស្សិត។


#muyreal #muyrealnews 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚