នារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ល៉ីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានឱ្យរដ្ឋបាលចុះទៅដោះស្រាយបញ្ហារឿង ម៉ែចាស់លក់ថ្នាំខ្មែរ ត្រូវសន្តិសុខដេញមិនអនុញ្ញាតឱ្យលក់លើផ្លូវជាតិលេខ៦អា មុខផ្សារព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីម្សិលម៉ិញនេះ 


បន្ទាប់ពីលោក ល៉ីម សុភា អភិបាលខណ្ឌជ្រោយចង្វារបានទទួលដំណឹងភ្លាមៗ បានបញ្ជាមន្ត្រីក្រោមឱវាទចុះទៅដោះស្រាយ រកទីកន្លែងជូនម៉ែចាស់លក់ថ្នាំខ្មែរដើម្បីចិញ្ចឹមជីវិត និងបានឧបត្ថម្ភសំភារៈមួយចំនួនបន្ថែមទៀតផង 


ចំពោះលោកសន្តិសុខ ត្រូវបានអប់រំណែនាំ បើមានលើកក្រោយទៀត ត្រូវទទួលពិន័យដកបញ្ឈរជើង 


លោកអភិបាលខណ្ឌសូមអរគុណចំពោះមតិរិះគន់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការថែរក្សាវប្បធម៌ប្រពៃណីទំលាប់ខ្មែរ  សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ស្ថេរភាពនយោបាយ នឹង សន្តិភាព 


Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚