ភ្នំពេញ៖ ប្រជាពលរដ្ឋមូលដ្ឋានបឹងទំពុន និងអ្នកដំណើរបានត្អូញត្អែរពីផលលំបាក នៃការរស់នៅប្រចាំថ្ងៃ និងពិបាកក្នុងការធ្វើដំណើរតាមផ្លូវ៣៧១បត់ចុះមកភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ដែលស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ  


បើតាមរូបភាពមួយចំនួននេះ ត្រូវបានប្រជាពលរដ្ឋបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីស្ថានភាពផ្លូវខាងលើពោពេញទៅដោយភក់ជ្រាំ បណ្ដាលឱ្យអ្នកធ្វើដំណើរជាច្រើន រួមទាំងសិស្សសាលា ដួលរណាត់រណែងពេញផ្លូវ  


មហាជនបានលើកឡើងថា ចំណុចខាងលើនេះ ពេលយប់ចុះអ័ព្ទ ពោលគឺហុយទ្រលោម ពេលថ្ងៃបែកភក់រអិល ដែលពិបាកក្នុងការរស់នៅ និងធ្វើដំណើរ ហើយខ្លះបានត្អូញត្អែរថា អាណិតកូនតូចៗត្រូវគេងស្រូបធូលីដីជារៀងរាល់ថ្ងៃ 


ជុំវិញករណីខាងលើនេះផងដែរ ប្រជាពលរដ្ឋបានស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាជួយពិនិត្យមើលផ្លូវនៅទីតាំងខាងលើនេះផង 


#muyreal #muyrealnews 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚