ទីតាំងបង្កប់ល្បែស៊ីសងប្រភេទកាស៊ីណូ ដែលកន្លងមកគេស្គាល់ឈ្មោះថា Net 365 នៅបណ្ដោយផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានបើកដំណើរការវិញហើយ និងមានអ្នកចូលលេងជាច្រើនផងដែរ តែអាជ្ញាធរមូលដ្ឋានហាក់រក្សាភាពស្ងាមស្ងាត់មិនបង្ក្រាបនោះទេ។


តាមរយៈរូបភាពដែលក្រុមការងារទើបថតបានកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ មានក្រុមអ្នកញៀនល្បែងជាច្រើនបានចូលលេងនៅទីនោះ បន្ទាប់ពីទីតាំងនេះបិទមួយរយៈគ្រាដែលសម្ដេចតេជោបញ្ជាឲ្យអាជ្ញាធរបង្ក្រាបគ្រប់ល្បែងស៊ីសងទូទាំងប្រទេស។


ទោះបីមានបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសម្ដេចតេជោយ៉ាងណាក៏ដោយ គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះក្រុមម្ចាស់បើកល្បែងស៊ីសងអនឡាញគ្រប់ប្រភេទបើកដំណើរការវិញហើយ តែអាជ្ញាធរមូលដ្ឋានហាក់ដូចសម្ងំស្ងៀមមិនការបង្ក្រាបនោះទេពោលគឺបង្ក្រាបដោយកន្លែងប៉ុណ្ណោះ។


គួររំលឹកថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ខេត្ត ទូទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់អោយខាងតែបាន។ 


សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេអាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង៕


#muyreal #muyrealnews 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚