សូមរំលឹកថានៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទី មានហេតុការណ៍អគ្គិភ័យមួយ បានកើតឡើងនៅចំណុចផ្ទះលេខ៨៨និង៩០ ជាភោជនីយដ្ឋាន កន្លែងថ្មី ផ្លូវ១៣៨ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបណ្តាលឱ្យភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលមានមនុស្សនៅជាប់ខាងក្នុងផ្ទះកើតហេតុខាងលើ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ចុះជួយអន្តរាគមន៍បាញ់ពន្លត់ភ្លើង 


 តាមប្រភពបានប្រាប់ឱ្យដឹងថា មុនមានគ្រោះអគ្គីភ័យឆាបឆេះនេះគឺ ឃើញមានជាងផ្សារដែក កំពុងជួសជុលឬកែលំអហាងខាងលើសុខៗមួយសន្ទុះក៏បណ្តាលឱ្យមានភ្លើងឆាបឆេះបណ្តាលមនុស្សប្រុសស្រីចំនួន២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ មនុស្សប្រុសអាយុប្រហែល៣៥ឆ្នាំនិងមនុស្សស្រីអាយុប្រមាណ២៥ឆ្នាំ សូមបញ្ជាក់មិនទាន់ស្គាល់អត្តសញ្ញាណ និងមានបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ 


ទើបតែនៅដើមខែថ្មីនេះបុរសជាអ្នករត់តុម្នាក់ដែលត្រូវភ្លើងឆេះបានទទួលរងរបួសធ្ងន់ធ្ងរ ការពីម្សិលមិញនេះបានទទួលមរណភាពហើយ 


សពជនរងគ្រោះមានឈ្មោះ សេង សំអាង អាយុ ២៩ឆ្នាំ មានស្រុកកំណេីតនៅភូមិកោះកាពិក ឃុំកោះកាពិក ស្រុកកោះកុងខេត្តកោះកុង បានទទួលមរណភាពហើយការពីវេលាម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ 


សរុបអ្នកដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ នៅភោជនីយដ្ឋាន កន្លែងថ្មី កើនដល់ចំនួន ០៣នាក់ មនុស្សប្រុសចំនួន០២នាក់ នឹង ស្ត្រីម្នាក់ 


#muyreal #muyrealnews 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚