កំលាំងនគរបាលស្រុកភ្នំស្រួច បេីកប្រតិបត្ដិការស្រាវជ្រាវបង្រ្កាបក្រុមចោរប្លន់ ប្រេីដាវកាំបិតដុំថ្មគំរាមគប់កញ្ចក់ រថយន្ដ​ និង ប្លន់ បូមប្រេងពីរថយន្ដឈប់ពេលយប់ សំរាកតាមផ្លូវជាតិលេខ៤​ 


​     ដោយទទួលបានព័ត៌មានពីបណ្ដាញសង្គមថាមានករណីក្មេងទំនេីងធ្វើសកម្មភាពប្លន់ប្រេងពីរថយន្ដដែលឈប់សំរាកពេលយប់នៅតាមបណ្ដោយផ្លូវជាតិលេខ​ ក្នុងស្រុកភ្នំស្រួច​  


​       លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ បានដាក់បញ្ជាឱ្យផ្នែកយុត្តិធម៌ស្រុកភ្នំស្រួចបេីកការស្រាវជ្រាវរកមុខសញ្ញាក្រុមចោរទាំងនោះដេីម្បីចំណាត់ការនិងបង្រ្កាបឱ្យខានតែបាន។ 


​      ជាក់ស្ដែងប្រតិបត្តិការដឹកនាំពីលោកអធិការស្រុកភ្នំស្រួច​ ផ្នែកយុត្ដិធម៌ស្រុកសហការជាមួមូលដ្ឋានប៉ុស្ដិ៍​ ប្រមូលព័ត៌មាននិងឈានទៅកំណត់បានមុខសញ្ញាក្មេងទំនេីងដែលជាក្រុមធ្លាប់ប្រព្រឹត្ដបទល្មេីសក្នុងមូលដ្ឋានកន្លងមក 


​       ជាលទ្ធផលសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន៤នាក់​ 

-ឈ្មោះ ភា រាជ ប្រុស ២៩ឆ្នាំ 

.ឈ្មោះ មៀម សុធារៈ​ ប្រុស​ ២៧ឆ្នាំ

.ឈ្មោះ បេង សំណាង ហៅវិត ប្រុស ៣១ឆ្នាំ

.ឈ្មោះ ជីង រ៉ា ស្រី ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច រីឯឈ្មោះ តូរ៉ា ប្រុស និងបក្ខពួកមួយចំនួនគេចខ្លួន​ 


តាមចម្លេីយអ្នកទាំង៤ថាខ្លួនពិតជាបានធ្វេីសកម្មភាពគំរាមយកដុំថ្មគប់កញ្ចក់រថយន្តយកដាវដេញគំរាមកាប់លេីអ្នកបេីកបររួចបូបយប្រេងចេញពីរថយន្ដប្រាកដមែន​ កន្លងទៅ​ ក្រុមខ្លួនតែងតែប្រព្រឹត្ដសកម្មភាពលួចបូមប្រេងពីរថយន្តញឹកញាប់និងគប់កញ្ចក់រថយន្ដពេលយប់។ 


បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនមុខសញ្ញាទាំង៤មកការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ដេីម្បីបន្ដនីតិវិធី


#muyreal #muyrealnews 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚