ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយបានការដឹកនាំផ្ទាល់ពីឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និង លោក ជា ពីសីអភិបាលនៃគណ:អភិបាលខណ្ឌទួលគោក ឯកឧត្តម អុិន មាត្រា អគ្គនាយករងនិយ័តករអាជីវកម្មអចលនៈវត្ថុ និងបញ្ចាំ ដោយមានកិច្ចសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំក្រុមប្រតិបត្តិការចម្រុះចុះឆែកឆេរ និងត្រួតពិនិត្យទីតាំងទទួលប្រាតិភោគដោយអនុប្បទាន (ទទួលបញ្ចាំក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក រាជធានីភ្នំពេញ 


ក្នុងកិច្ចប្រតិបត្តិការឆែកឆេរនិងត្រួតពិនិត្យក្រុមប្រតិបត្តិការចម្រុះ បានធ្វើការឆែកឆេរហាងបញ្ចាំម៉ូតូ និងឃ្លាំងសរុបចំនួន០៥ ក្នុងនោះមានទីតាំងទទួលបញ្ចាំចំនួន០១ទីតាំង និងឃ្លាំងស្តុកម៉ូតូ០១ទីតាំង ដែលបានធ្វើការបិទសៀឃ្លុំបេ កាលពីថ្ងៃទី២៣ ខែមករាឆ្នាំ២០២៣  ជាទីតាំងចាស់និងហាងបញ្ចាំចំនួន០៣ (ជាទីតាំងថ្មី)


ទីតាំងទី១ ឃ្លាំងលេខ១៤  ផ្លូវ១៩២ កែងផ្លូវលេខ២៥៣ ក្រុម៤ ភូមិ២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ បានពិនិត្យឃើញមានម៉ូតូចំនួនសរុប ៤៤៦ ក្រោយពិនិត្យរួចបានធ្វើការបិទសៀឃ្លុំបេវិញ។


(ទីតាំងចាស់ទីតាំងទី២  ហាងបញ្ចាំយឺហោ “ហុក រ៉ាស៊ីងផ្ទះលេខ៣៥ ផ្លូវលេខ១៩២ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ បានពិនិត្យឃើញមានម៉ូតូចំនួនសរុប៧៣ គ្រឿង ហើយបានរក្សាទុកក្នុងទីតាំងដដែល និងបន្តអោយបើកអាជីវកម្មដែរ។ 


(ទីតាំងចាស់ទីតាំងទី៣ ហាងបញ្ចាំយឺហោ “ម៉ារ៉ាន់ ”  ផ្លូវលេខ១៩២  ភូមិ២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញបានពិនិត្យឃើញមានអាជ្ញាប័ណ្ណត្រឹមត្រូវ  


(ទីតាំងថ្មីទីតាំងទី៤ ហាងបញ្ចាំយឺហោ “សារ៉ាត”  ផ្លូវលេខ២៤៧  ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ បានពិនិត្យឃើញមានអាជ្ញាប័ណ្ណត្រឹមត្រូវ  


(ទីតាំងថ្មីទីតាំងទី៥ ហាងបញ្ចាំយឺហោ “ហ៊ី ទូច”  ផ្លូវលេខ២៤៧  ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីពេញ បានពិនិត្យឃើញមានអាជ្ញាប័ណ្ណត្រឹមត្រូវ  


(ទីតាំងថ្មីក្រោយពីត្រួតពិនិត្យឆែកឆេររួចក្រុមប្រតិបត្តិការចម្រុះ បានធ្វើការអប់រំដល់ម្ចាស់ខាងលើមិនឲ្យទទួលទិញ លក់ ម៉ូតូ ឬសំភារ:ផ្សេងៗ ដែលគ្មានឯកសារគ្រប់គ្រាន់នោះឡើយ ចំណែកឃ្លាំងលេខ១៤ បានបន្តបិទសៀឃ្លុំបេដដែរល៕


Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚