គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សង្ស័យមានបង្កប់ល្បែងស៊ីសងគណៈបញ្ជាការឯកភាពខណ្ឌចំការមនបើកការចុះត្រួតពនិត្យតារាងបាល់ទះ



នៅវេលាម៉ោង១៨និង៣០នាទីយប់ ថ្ងៃ០៩ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ម៉ៅ​ បូណែត​ អភិបាលរងខណ្ឌ បានបើកការឆ្មក់ចុះពិនិត្យទីតាំងតារាងបាល់ទះមួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ១៨​ ផ្លូវលេខ៤៧៤​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ដោយសង្ស័យមានបង្កប់ល្បែងស៊ីសង  


លោកម៉ៅ បូណែត អភិបាលរងខណ្ឌ បានបញ្ជាក់អោយដឹងថា ការចុះពិនិត្យខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានបងប្អូនពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន រាយការណ៍ទៅកាន់អាជ្ញាធរ អំពីទីតាំងតារាងបាល់ខាងលើ ថាមានលួចលាក់លេងនូវល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទ ដោយជ្រកក្រោមអាជីវកម្មតារាងបាល់ទះ និង បោះបូលកម្សាន្ត  


បន្ទាប់ពីមានការចុះពិនិត្យរួចមក ក្រុមអាជ្ញាធរចម្រុះ មិនបានរកឃើញមានការលេងល្បែងស៊ីសង ក៏ដូចជាការលេងភ្នាល់ខុសច្បាប់ណាមួយឡើយ ហើយកម្លាំងអាជ្ញាធរ ក៏បានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ដោយមិនត្រូវអោយមានការលេងល្បែងស៊ីសងនោះទេ បើពុំដូច្នោះក្រុមមន្ត្រី នឹង មានវិធានការផ្លូវច្បាប់ 

Post a Comment

0 Comments