គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

មហាជនភិតភ័យដេកមិនលក់ទៀតហើយសកម្មភាពបទល្មើសផ្ទុះកក្រើកនៅខណ្ឌពោធិ៍សែនជ័យ



កាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣​ នៅចំណុចមុខបុរីប៊ុនហួ ភូមិព្រៃព្រីងត្បូង១សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីជនសង្ស័យ២នាក់ជាចោរ ជិះម៉ូតូមកធ្វើសកម្មភាពវាយប្លន់យកម៉ូតូនិងគេចខ្លួនដោយសុវត្តិភាព ពីនារីវ័យក្មេង២នាក់ ដែលឈប់ម៉ូតូរង់ចាំមិត្តភក្ដិ  

 

ជនរងគ្រោះឈ្មោះ ស្រី នីត ភេទស្រី អាយុ២២ឆ្នាំ និង ម្នាក់ទៀតឈ្មោះ ម៉ៅ ស្រីពៅ ចំណែកម៉ូតូដែលជនសង្ស័យវាយប្លន់ទៅនោះម៉ាកហុងដា Beat ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IT-4527 

 

ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមកឈប់ចាំមិត្តភក្ដិ នៅមុខបុរីប៊ុនហួ បន្ទាប់មក ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងមិនចាំស្លាកលេខ មកធ្វើសកម្មភាពវាយប្លន់យកម៉ូតូ  

 

ភ្លាមៗ ពួកគាត់បានស្រែកឲ្យគេជួយដែរ តែជនសង្ស័យជិះម៉ូតូគេចពីកន្លែងកើតហេតុបាត់ស្រមោល  


បន្ទាប់មកដោយសារតែយប់ជ្រៅមិនដឹងថា ទៅដាក់ពាក្យបណ្តឹងនៅទីណា និង មិនស្គាល់ប៉ុស្តិ៍នគរបាលផងនោះ ទើបព្រឹកឡើងបានមកដាក់ពាក្យបណ្តឹង ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី២ 

 

សូមជូនព័ត៌មានមួយករណីទៀត នៅចំណុចផ្លូវជាតិលេខ៣ ជិតច្រកចូលវត្តព្រៃស្ពឺ មានក្រុមជនសង្ស័យវាយប្លន់ម៉ូតូ ពីជនរងគ្រោះតែមិនបានសម្រេច 

 

មហាជនសង្កេតឃើញថា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ មានការកក្រើកផ្ទុះឡើងវិញនូវបទល្មើស លួច ឆក់ ប្លន់ គាស់ផ្ទះនិងលួចកាច់កម៉ូតូ ជាពិសេសសកម្មភាពឆក់តែម្តង ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភអំពីសុខសុវត្ថិភាព ដេកមិនលក់ ធ្វើដំណើរទាំងភិតភ័យខ្លាចគ្រោះថ្នាក់ចរាចរណ៍ផង ខ្លាចក្រុមលោកបងដៃស្អិតផង 


មហាជនសំណូមពរអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្វែងរកប្រភពដើមចមនៃបទល្មើស ដែលបង្កភាពអសន្តិសុខក្នុងរាជធានីភ្នំពេញ និង អនុវត្តតាមចំណុចទី២ នៃគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធិភាពផងទានដើម្បីកុំឱ្យម្ចាស់សន្លឹកឆ្នោតអស់សង្ឃឹម ដែលជ្រកក្រោមដំបូលនៃសន្តិភាព 


Post a Comment

0 Comments