គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ប្រជាពលរដ្ឋសំណូមពរលោក ជា ពិសី បញ្ឈប់អាជីវកម្មស្ងោរពោតតាមផ្លូវរថភ្លើងក្នុងសង្កាត់បឹងកក់២ ដើម្បីមានខ្យល់ដង្ហើមនិងសុខភាពល្អ

 


នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រជាពលរដ្ឋរស់នៅតាមផ្លូវរថភ្លើងបានត្អូញត្អែរថា ក្រុមគ្រួសារកូនចៅរួមទាំងមនុស្សចាស់ពិបាកដង្ហើមនិងមានសុខភាពមិន ដោយសារផ្សែងភ្លើងស្ងោរពោតរបស់ក្រុមអាជីវិករ ដែលស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្រោមដំបូលនៃសន្តិភាព ពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់និងធ្វើការងារប្រកបមុខរបរចិញ្ចឹមជីវិតដោយសារសេរី អនុលោមតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ( កុំធ្វើការរកស៊ីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន តែប៉ះពាល់សុខភាពសាធារណៈជន និង សង្គមជាតិ ) ។

ជាក់ស្តែងមុខរបរស្ងោរពោតលក់មានតាំងពីយូរមកហើយក៏មិនខុសច្បាប់ដែរ តែត្រង់ចំណុចផ្លូវរថភ្លើងប្រជាពលរដ្ឋបានប្រាប់គេហទំព័រ មួយរៀល ឱ្យដឹងថា ការរស់នៅរបស់គាត់ជួបបញ្ហាសុខភាពដោយសារផ្សែងភ្លើងនៃការស្ងោរពោតរបស់អាជីវករជាប្រចាំចំនួន២ដងក្នុងមួយថ្ងៃ ។

កន្លែងស្ងោរពោតខ្លះមានចង្ក្រាន៤ឬ៥ រីឯកន្លែងខ្លះទៀតមានចង្ក្រានដល់ទៅ១០ឬ១៥ ដោយយកដីទំនេរអមផ្លូវរថភ្លើងធ្វើជាទីតាំងកន្លែងស្ងោរពោតតែម្តង ដោយប្រើក្តារកុងផ្លាកកេរសល់ពីធ្វើសំណង់ទិញប្រប្រូលយកមកទុកយ៉ាងអនាធិតេយ្យបង្កផលពិបាកក្នុងការធ្វើចរាចរណ៍ឆ្លងកាត់ និង ផលប៉ះពាល់សុខភាព នៃផ្សែងភ្លើងហ៊ុយចូលផ្ទះ របស់ប្រជាពលរដ្ឋជាប្រចាំថ្ងៃ ។

ផលប៉ះពាល់អំពីមុខរបរស្ងោរពោត បានរំលោភយកដីទំនេររបស់រដ្ឋនៅតាមផ្លូវរថភ្លើង បង្កការលំបាកធ្វើចរាចរណ៍ដែលអាជីវករយកក្តារកុងផ្លាកកេរគរទុកដុត បញ្ហាបរិស្ថានផ្តល់ផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរស់នៅតាមផ្លុវរថភ្លើង ពិបាកដង្ហើមនៃផ្សែងហ៊ុយខ្មៅនិងចំហ៊ាយក្តៅនៃភ្លើង នៅក្នុងលំនៅដ្ឋានប្រឡាក់សំលៀកបំពាក់គ្រឿងសង្ហារឹមចានឆ្នាំងជាដើម ។ល៕

ដូចសេចក្តីដែលបានរៀបរាប់របស់ប្រជាពលរដ្ឋខាងលើ សំណូមពរដល់លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោកមេត្តាបញ្ឈប់អាជីវកម្មស្ងោរពោតតាមផ្លូវរថភ្លើងនេះ ដើម្បីសុខមាភាពប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ពេលដែលពលរដ្ឋមានជំងឺសួរថាត្រូវចំណាយថវិកាសម្រាប់ព្យាបាលដែរឬទេទាន ៕

Post a Comment

0 Comments