គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

រកឃើញសពម្នាក់ហើយនៅឡើយចំនួន០៣នាក់ទៀត ករណីលិចទូកនៅទន្លេមេគង្គថ្ងៃនៃក្តីស្រឡាញ់១៤កុម្ភ៖២០២៣

 នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានរកឃើញសពម្នាក់ហើយនៅចម្ងាយផ្នែកខាងក្រោម នៃដងទន្លេ ពីកន្លែងកើតហេតុ ប្រមាណជា ៤០០ ម៉ែត្រ ករណីលិចទូកនៅទន្លេមេគង្គ ។

សពដែលរកឃើញ នៅរសៀលថ្ងៃនេះ បន្ទាប់ពីលិចទូកកាលពីថ្ងៃទី១៤ កុម្ភៈ នៅចំណុចកន្ទុយកោះហាន ស្ថិតក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ​​ខេត្តស្ទឹងត្រែង ។ 

សពរកឃើញម្នាក់នោះគឺជាបុរស ឈ្មោះ សុត មី អាយុ ៥៨ ឆ្នាំ នៅមនុស្សបីនាក់ទៀត ពុំទាន់រកឃើញ ទី១ ឈ្មោះ ម៉ី សុគ្រី ភេទស្រី អាយុ ២៥ ឆ្នាំ, ទី២ ឈ្មោះ លូយ ចន្ទ្រា ភេទប្រុស អាយុ ៨ ឆ្នាំ, ទី៣ ឈ្មោះ លួយ ហាត់ ភេទប្រុស អាយុ ៦ ឆ្នាំ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ប្រជាពលរដ្ឋ បានធ្វើដំណើរតាមទូកតូចមួយគ្រឿង ដោយជិះគ្នា ៨ នាក់ ពីភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូស្វាយសែនជ័យឆ្លងកាត់តាមទន្លេមេគង្គ៕


Post a Comment

0 Comments