ថ្លែងជាសារសំឡេង នៅព្រឹកទី១៥ មេសា ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាកម្ពុជា បានហួសចិត្តចំពោះការវិនិយោគ ដាក់បារ៉ាស់ស្ទាក់យកលុយនៅខេត្តកែប ក្នុងនោះសម្ដេចតេជោ បានបញ្ជាឱ្យលប់ចោល ការវិនិយោគនោះជាបន្ទាន់ផងដែរ។


សម្ដេចតេជោ ថ្លែងបន្តថា ខ្ញុំមិននឹកស្មានថា អាជ្ញាធរពាក់ព័ន្ធបណ្ដាយឱ្យមានការវិនិយោគបែបនេះសោះ។


សម្ដេចតេជោ ក៏មិននឹកស្មានថា លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ល្ងង់ដល់ថ្នាក់នេះដែរ។


ការបញ្ចេញប្រតិកម្ម ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នៅពេលនេះ បន្ទាប់ពីពលរដ្ឋរិៈគន់ រឿងក្រុមហ៊ុនវិនិយោគកំណត់យកលុយថ្លៃបេនឡាន រួមនិងយកលុយពីរថយន្ត ដែលបើកឆ្លងកាត់ផ្លូវនៅក្រុងកែប ខេត្តកែប ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។


ទន្ទឹមនិងនោះសម្តេចតេជោ ហ៊ុន សែន បានសួរទៅអភិបាលខេត្តកែបថា តើរឿងនេះជាការពិតទេឯកឧត្តមអភិបាលខេត្តកែប?


ក្នុងនោះលោក សោម ពិសិដ្ឋ អភិបាល ខេត្តកែប ក៏ទទួលស្គាល់ថា ពិតជាមានការយកលុយពីភ្ញៀវជាតិនិងអតន្តរជាតិ មែន តែចាប់ពីថ្ងៃទី១៥ ខែមេសានេះទៅ មិនមែនការយកលុយទៀតទេ៕