គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សូមបងប្អូនមានការប្រុងប្រយ័ត្នជាមួយនឹងការឆបោកប្រាក់តាមបណ្ដាញសង្គម និងប្រព័ន្ធទូរសព្ទឬតេឡេក្រាម



សូមបងប្អូនមានការប្រុងប្រយ័ត្នជាមួយនឹងការឆបោកប្រាក់តាមបណ្ដាញសង្គម និងប្រព័ន្ធទូរសព្ទ ដែលកំពុងកើតមានឡើងជាពិសេសការឆបោកតាមរយៈកម្មវិធីតេឡេក្រាម ដែលជនខិលខូចបានលួងលោមឱ្យជនរងគ្រោះ ថតស្គ្រីនរបស់កម្មវិធីតេឡេក្រាមដែលមានលេខសម្ងាត់ (OTP) ហើយផ្ញើទៅឱ្យពួកគេ ដែលអាចឱ្យពួកគេចូលទៅប្រើ និងគ្រប់គ្រងគណនីតេឡេក្រាមរបស់ជនរងគ្រោះបាន។ ទាក់ទងទៅនឹងការបោកបញ្ឆោតនេះ នាយកដ្ឋានក៏បានធ្វើការផ្សព្វផ្សាយផងដែរ កាលពីពេលថ្មីៗនេះ។


សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអានសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ នៃកម្ពុជាខាងក្រោមនេះ៖


សេចក្តីប្រកាសព័ត៌មាន ស្តីពី ការឆបោកប្រាក់តាមបណ្តាញសង្គម និងប្រព័ន្ធទូរស័ព្ទ។


ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា នាពេលថ្មីៗនេះមានជនខិលខូច មួយចំនួន បានព្យាយាមឆបោកប្រាក់តាមគ្រប់រូបភាព នៅតាមបណ្តាញសង្គម ដូចជា Telegram, Facebook និង TikTok ជាដើម ក៏ដូចជាតាមប្រព័ន្ធទូរស័ព្ទ ខណៈពេលដែលវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។


ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ជនខិលខូចបានឆបោកប្រាក់ជនរងគ្រោះ ដោយបើ គណនីបណ្តាញសង្គមនៃសមាជិកណាមួយរបស់គ្រួសារ ឬញាតិសន្តាន ឬមិត្តភក្តិ ឬថ្នាក់ដឹកនាំស្ថាប័ន នៃជនរងគ្រោះដែលពួកគេបានលួច រួចផ្ញើសារជាអក្សរ ឬជាសម្លេង បន្លំជាសមាជិកណាមួយរបស់គ្រួសារ ឬញាតិសន្តាន ឬមិត្តភក្ដិ ឬថ្នាក់ដឹកនាំស្ថាប័ន នៃជនរងគ្រោះ ឬទូរស័ព្ទផ្ទាល់ទៅកាន់ជនរងគ្រោះ ដើម្បី សុំខ្ចីប្រាក់ ឬផ្ទេរប្រាក់យកទៅប្រើប្រាស់បន្ទាន់ក្នុងរយៈពេលខ្លី ដោយផ្ទេរប្រាក់ឱ្យពួកគេតាមកម្មវិធីទូរស័ព្ទចល័ត ឬតាមគណនី ឬតាមរយៈភ្នាក់ងាររបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឬគ្រឹះស្ថានផ្តល់ សេវាទូទាត់សងប្រាក់ ដែលអាចផ្ទេរប្រាក់បានងាយស្រួល និងឆាប់រហ័ស។


សេចក្តីដូចបានជម្រាបជូនខាងលើនេះ ធនាគារជាតិនៃកម្ពុជា សូមស្នើឱ្យសាធារណជន រក្សាសុវត្ថិភាពព័ត៌មាននៃគណនីបណ្តាញសង្គមផ្ទាល់ខ្លួន និងស្វែងយល់ពីការប្រើប្រាស់សេវាហិរញ្ញវត្ថុ ឌីជីថល ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុនពេលផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទចល័ត ឬតាមគណនី ឬតាមរយៈភ្នាក់ងារ ដោយត្រូវផ្ទៀងផ្ទាត់តាមមធ្យោបាយអាចធ្វើទៅបាន ក្នុងការបញ្ជាក់ពីលេខទូរស័ព្ទ លេខគណនី និងអត្តសញ្ញាណអ្នកទទួលប្រាក់ ជាដើម ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់៕

Post a Comment

0 Comments