គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ត


នៅរសៀលថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣, ស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ បង្ហាញមុខសញ្ញាជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ត នៅស្រុកសណ្តាន់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការរដ្ឋានខេត្តកំពង់ធំ បញ្ជាក់ថា ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ស៉ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត នៅថ្ងៃទី ២០ ខែ មិនា ឆ្នាំ២០២៣ វេលាម៉ោង ០៣ និង ៣០ នាទី លោក បានដឹកនាំមន្ត្រីជំនាញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសណ្តាន់ ប្រើប្រាស់វិធានការជំនាញ ឈានទៅឃាត់ខ្លួនជនសង្ស័យ ចំនួន ០៧ នាក់÷១-ឈ្មោះ រ៉ុង សុវណ្ណារាជ ភេទប្រុស អាយុ១៨ឆ្នាំ(មុខរបរកម្មករកៅស៊ូក្រុមហ៊ុនលីហួរ)ស្រុកកំណេីតភូមិត្រពាំងវែង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ទី២-ឈ្មោះ បឿន ជែម ភេទប្រុស អាយុ១៦ឆ្នាំ(មុខរបរកម្មករកៅស៊ូក្រុមហ៊ុនលីហួរ)រស់នៅភូមិសហគ្រាស ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ទី៣-ឈ្មោះ សេី ចំរេីន ភេទប្រុស ទី៤-ឈ្មោះ វ៉ុន ឃ្លីប ភេទប្រុស ទី៥-ឈ្មោះ ឡម លីន ភេទប្រុស អាយុ១៧ឆ្នាំ ទី៦-ឈ្មោះ រុំ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ និងទី៧-ឈ្មោះ ឈុន រតនា ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំងនេះសុទ្ធជាកម្មករចំការកៅស៊ូ។

ដឹងថាមានទោសព្រហ្មទណ្ឌទេ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ កុំទំនេរពេកប្អូនខិតខំប្រឹងប្រែងរៀនសូត្រ http://www.muyreal-news.com/2023/02/blog-post_81.html

ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ យោងតាមមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។​​ បទល្មើសនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់២ឆ្នាំ និងពិន័យជាប្រាក់ ពី១លាន​ទៅ ៤លានរៀល។

មាត្រា ៤១១ ស្ថានទម្ងន់ទោសបទល្មើសដែលមានចែងក្នុងមាត្រា ៤១០ (បទធ្វើឲ្យខូចខាតដោយចេតនា) នៃក្រមនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ) ឆ្នាំទៅ ៥(ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០(បួនលាន) រៀល ទៅ ១០.០០០.០០០(ដប់លាន) រៀល នៅក្នុងករណីដូចតទៅ៖

១-កាលបើបទល្មើសនេះ បានប្រព្រឹត្តច្រើនរូបធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត ឬជាអ្នកសមគំនិត។
២-កាលបើបទល្មើសនេះ បានប្រព្រឹត្តនៅក្នុងកន្លែងជាលំនៅឋាន។
៣-កាលបើបទល្មើសនេះ បានប្រព្រឹត្តនៅក្នុងទីកន្លែងសម្រាប់តម្កល់មូលនិធិ តម្លៃ ទំនិញ ឬសម្ភារៈ។
៤-កាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឲ្យខូចខាតប្រយោជន៍ដល់សំណង់គ្រឹះស្ថានសាធារណៈ ឬផ្លូវសាធារណៈ។
៥-កាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឲ្យខូចខាតប្រយោជន៍ដល់ដំណាំ ឬកសិផល។
៦-កាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឲ្យខូចខាតបង្គោលព្រំដែនអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ ត្រូវបានកំលាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តកំពង់ធំ ចាត់ការតាមនីតិវិធីច្បាប់៕

Post a Comment

0 Comments