គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

បុរសជាឃាតករបានបាញ់ខ្លួនឯងនៅមុខផ្នូរដូនតា បន្ទាប់ពីបាញ់សម្លាប់ម្តាយក្មេក,ប្អូនថ្លៃ និង ប្រពន្ធ



លោក ឃួន ងួន ស្នងការរង នគរបាលខេត្តកំពង់ធំ ទទួលផែនព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣នេះថា ជនសង្ស័យជាឃាតក មុនបាញ់សម្លាប់ខ្លួនឯង បានសរសេរនៅពាក្យជាច្រើន រួចក៏បាញ់សម្លាប់ខ្លួននៅកន្លែងផ្នូរជីដូនជីតា សាច់ញាតិរបស់ខ្លួន។ 


សូមបញ្ជាក់ថា ព្រោះតែសម្ពាធផ្លូវចិត្ត ធ្ងន់ធ្ងរពេក បន្ទាប់ពីបានប្រព្រឹត្ត អំពើឃាតកម្ម នៅវេលាម៉ោង២០និង២០នាទីយប់ ថ្ងៃទី២៧មីនា ២០២៣ នៅផ្ទះជនរងគ្រោះខាងប្រពន្ធ ស្ថិតនៅភូមិដំរីងាប់ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។


ជនសង្ស័យមានឈ្មោះ ទឺម សុវណ្ណធារិទ្ធ ភេទប្រុស អាយុ ២៩ឆ្នាំ ស្រុកកំណេីត នៅខេត្តសៀមរាប បច្ចុប្បន្នរស់នៅ ភ្នុំពេញផ្លូវ២០០៤ បុរីសឡា មុខរបរជាងចាក់សាក់ និងស្រោបបន្តោងព្រះ បានធ្វេីសកម្មភាព យកអាវុធបាញ់ក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងអង្គុយលេងជុំគ្នា នៅក្រោមផ្ទះ មានដូចជា៖ 
-ឈ្មោះ សួស ផាត ភេទស្រី អាយុ ៥៦ឆ្នាំ ត្រូវជាម្តាយក្មេក
-ឈ្មោះ ហៀង សុធីន ភេទប្រុស អាយុ ១០ឆ្នាំ ត្រូវជាប្អូនថ្លៃ
-ឈ្មោះ ហៀង រតនា ភេទស្រី អាយុ ១៨ឆ្នាំ ត្រូវជា ប្រពន្ធជនសង្ស័យ។


ឃាតកបានសរសេរ បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក មុនពេលបាញ់សម្លាប់ខ្លួន នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣នេះ មានអត្ថន័យថា លោកប៉ានិងអ្នកម៉ាក់ កូនស្រលាញ់នាក់ទាំង០២ខ្លាំងណាស់ រួមទាំងបងប្អូនទាំងអស់ ពេលនេះកូនបានមកដល់ផ្នូរម៉ានឹងកុងហើយនៅសានគរ កូនចង់នៅទីនេះជាមួយពួកគាត់ អោយកូនសុំទោសនាក់ទាំង០២នឹងបងប្អូនទាំងអស់គ្នាផងប៉ានិងម៉ាក់កុំខឹងនឹងកូនអីកូនពិបាកទទួលយកណាស់ ហេតុអ្វីបានជាគេមកបំបែកបំបាក់កូនបែបនេះទៅវិញ ប៉ាម៉ាក់សូមនាក់ទាំងពីរ កុំកើតទុកអីកូនសុំខម៉ាទោសនាក់ទាំង០២នឹងបងប្អូនទាំងអស់ពីចម្ងាយផង បងអូរ បងក្ដី អាតូច អាហេង មីអូនជួយមើលថែលោកប៉ានាក់ម៉ាក់ផង ខ្ញុំហត់ហើយខ្ញុំចង់សំរាក សូមនាក់ទាំងអស់គ្នាកុំជេរខ្ញុំអី នាក់មិនមែនខ្ញុំ នាក់មិនដឹងនោះទេ ថាវាពិបាកទទួលយកខ្លាំងប៉ុណ្ណាអាហេងវីដេអូមេរៀន ស្រោបប្លាស្ទិកដែលបងឆាតអោយរៀន ត្រូងប្រឹងប្រែងរៀនអោយចេះ ហើយយកចិត្តទុកដាក់ធ្វើអោយល្អផង ត្រូវព្យាយាមធ្វើអោយស្អាតដូចបង បងជួយឯងបានត្រឹមនឹង បងលាហើយ ជាចុងក្រោយសូមលោកប៉ានិងម៉ាក់បងប្អូនទាំងអស់ជួយកប់ខ្ញុំអោយនៅជាមួយម៉ានឹងកុងនៅទីនេះផងចុះ មិនចាំបាច់ធ្វើបុណ្យទេ កុំអោយអស់លុយ ព្រោះខ្ញុំជាមិនបានការ ពេលនេះខ្ញុំបានក្លាយជាឃាតកសំលាប់មនុស្សហើយ ច្បាប់គេមិនលើកលែងអោយខ្ញុំទេ៕

Post a Comment

0 Comments