គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្រោយពីបានលួចកាច់កម៉ូតូនិចបានសម្រេចជិត២៤ម៉ោង



ដោយមានការបញ្ជាដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានដាក់បទបញ្ជាឲ្យតាមបណ្តាប៉ុស្តិ៍យកចិត្តទុកដាក់ បង្ការបង្ក្រាប ទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន។ 


         ជាក់ស្តែងនាវេលាម៉ោង១១ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជនរងគ្រោះឈ្មោះ អុឹម អ៊ន់ បានជិះម៉ូតូម៉ាក Suzuki nex សេរីឆ្នាំ២០១៦  ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GE-2467 របស់ខ្លួន ដើម្បីមកផ្ទះបងនៅចំណុច ផ្លូវបេតុង ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (ចំណុចកើតហេតុដោយបានចតម៉ូតូទុក នៅខាងមុខផ្ទះរួច ដើរចូលទៅខាងក្នុងផ្ទះ ពេលនោះស្រាប់តែជនសង្ស័យឈ្មោះ សុខ ឌីណា និង ឈ្មោះ គន់ សុគង់ ដើរកាត់ ឃើញម៉ូតូចតនៅខាងមុខផ្ទះ ខណៈនោះជនសង្ស័យឈ្មោះ សុខ ឌីណា បានធ្វើសកម្មភាពកាច់សោរកម៉ូតូដោយផ្ទាល់ ហើយឈ្មោះ គន់ សុគង់ ជាអ្នកមើលផ្លូវ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យទាំងពីរ ក៏បានជិះម៉ូតូគេចខ្លួនបាត់  


        ក្រោយមកជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍ នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ឱ្យជួយស្រាវជ្រាវ បន្ទាប់ពីទទួលពាក្យបណ្ដឹងរួច សមត្ថកិច្ចក៏ចុះទៅដល់កន្លែងកើតហេតុ និង ឆែកកាមេរ៉ាសុវត្ថិភាព ក៏កំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ  


        រហូតដល់វេលាម៉ោង៥ភ្លឺ ក៏ឃាត់ខ្លួនបានជនសង្ស័យបានម្នាក់ឈ្មោះ គន់ សុគង់ នៅចំណុចផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ យកមកធ្វើការសាកសួរ 


បន្ទាប់ពីធ្វើការសាកសួររួច សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យស្រាវជ្រាវបន្តរហូត ឃាត់ខ្លួនបានជនសង្ស័យម្នាក់បន្ថែមទៀតឈ្មោះ សុខ ឌីណា ដែរជាជនដៃដល់នៅចំណុចផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ យកមកធ្វើការសាកសួរ និង ចាត់ការតាមនីតិវិធីច្បាប់តែម្ដង 

Post a Comment

0 Comments