គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

លោក កៀង ល័ក្ស ចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងលួចបង្កប់បើកលេងល្បែងស៊ីសងខុសច្បាប់ នៅក្នុងឃ្លាំងលេខ២០ គ្មានឃាត់ខ្លួនមនុស្សបានសូម្បីតែម្នាក់


តាមសេចក្តីរាយការណ៍បានឱ្យដឹងថានៅវេលាម៉ោង ១៨:០០នាទី ល្ងាចថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ២០២៣នេះ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងឃ្លាំងមួយកន្លែង  (សង្ស័យបង្កប់ល្បែងស៊ីសង) ស្ថិតនៅឃ្លាំងលេខ២០ ផ្លូវលេខ ៤៧៤ សង្កាត់បឹងត្របែក  ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ដោយរកឃើញថា ទីតាំងខាងលើនេះបានលួចបង្កប់បើកលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៉ិនធឺណេត (Internet) ទើបក្រុមការងារបិទទីតាំងនិងផ្អាកអាជីវកម្មតែម្តង មិនឲ្យដំណើរការតទៀតទេ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងលួចបង្កប់បើកលេងល្បែងស៊ីសងខុសច្បាប់ នៅក្នុងឃ្លាំងលេខ២០ គ្មានឃាត់ខ្លួនមនុស្សបានសូម្បីតែម្នាក់។

ចំណែកវត្ថុតាងនិងម៉ូតូដែលម្ចាស់រត់ចោលអស់នោះ  ត្រូវបានធ្វេីរបាយការណ៍ដកហូតយកទៅរក្សាទុកដេីម្បីចំណាត់ការតាមនីតិវិធី៕

Post a Comment

0 Comments