គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ជូនដំណឹងហើយមិនអនុវត្ត? លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់


នៅវេលាម៉ោង ២១:៣០នាទីយប់ ថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមទីតាំងទទួលផ្ញើម៉ូតូ ២៤ម៉ោង និងទីតាំងលក់រថយន្ដដែលដាក់ម៉ូតូ និងរបងដែករំលោភលើចិញ្ចើមផ្លូវសាធារណ: ដោយមិនគោរពតាមការណែនាំរបស់អាជ្ញាធរ ព្រមទាំងធ្លាប់ធ្វើកំណត់ហេតុណែនាំច្រើនលើករួចមក ។ ជាលទ្ធផល:

-ចំណុច២១៧កែង១៣៩ សង្កាត់អូរឬស្សីទី២ ដកហូតម៉ូតូចំនួន ៤៧គ្រឿង -លើផ្លូវ១៤០ សង្កាត់មនោរម្យ ដកហូតម៉ូតូចំនួន ០៣គ្រឿង -ផ្លូវ១៣៨ កែង២១៥ សង្កាត់វាលវង់ ដកហូតរបងដែកចំនួន ៩ផ្ទាំង ។ ចំពោះម៉ូតូ និងសម្ភារៈដែលដកហូតយកមករក្សាទុកបណ្ដោះអាសន្ននៅសាលាខណ្ឌ៧មករា៕

Post a Comment

0 Comments