នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៥:៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ជាក់ស្ដែងពី បទមនុស្សឃាត ដោយអចេតនា (ផ្សារដែកក្នុងហាងធ្វេសប្រហែលបណ្តាលធ្លាក់កំទេចធូបផ្សារ ឆាបឆេះហាងបណ្ដាលឲ្យមនុស្សស្លាប់ ០៣ នាក់ប្រព្រឹត្តនៅចំណុចភោជនីយ៏ដ្ឋានកន្លែងថ្មី(NP) មានទីតាំងផ្ទះលេខ៨៨-៩០ ផ្លូវលេខ១៣៨ កែងផ្លូវលេខ២៣៣ ភូមិ២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២៣  វេលាម៉ោងប្រហែល ១០:៣០នាទីថ្ងៃដដែល។ 

    

សាកសពជនរងគ្រោះ:ក្នុងករណីអគ្គីភ័យមានចំនួន៣នាក់ (ស្លាប់ទាំងបីឈ្មោះ កែប កូលីន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់កាហ្វេ ,ទី២-ឈ្មោះ ឈឹម ផល ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុហាង និងទី៣-ឈ្មោះ សេង សំអាងភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិករត់តុហាង ដែលសំរាកនៅក្នុងហាងបន្ទប់ជាន់លើ (បន្ទប់ជាន់លើតូចផ្លូវចង្អៀតមិនអាចរត់ចេញមកខាងក្រៅសង្គ្រោះខ្លួនឯងបានមានការថប់ដង្ហើមឈ្លក់ផ្សែងភ្លើង។  


ក្រោយមកក៏មានកម្លាំងរបស់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងកម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ ក្នុងកិច្ចប្រតិបត្តិការពន្លត់សមត្ថកិច្ចជំនាញបានប្រើរថយន្តពន្លត់អគ្គីភ័យចំនួន០៩គ្រឿងរលត់ជាស្ថាពរ នៅវេលាម៉ោងប្រហែល១១:៣០នាទី ចំណែកជនរងគ្រោះឈ្មោះ កែប កូលីន ដោយសារថបដង្ហើមឈ្លក់ផ្សែងភ្លើងក៏ស្លាប់នៅនឹងកន្លែង។


ចំណែកឯជនរងគ្រោះឈ្មោះ ឈឹម ផល ដោយសាររបួសរលាកធ្ងន់ធ្ងរ ស្លាប់នៅតាមផ្លូវ ក្រោយពេលដឹកតាមរថយន្តរបស់មន្ទីរពេទ្យយកទៅសង្គ្រោះ ដោយឡែកជនរងគ្រោះឈ្មោះ សេង សំអាង របួសរលាកភ្លើងខ្លាំងបានបញ្ជូនទៅសង្គ្រោះបន្ទាន់និងសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមតែម្ដង។


*ជនសង្ស័យ:

-ឈ្មោះ អុន វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេជាងផ្សារដែក ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ២១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក 

-ឈ្មោះ អុន ចាន់វ៉ូ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ២១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក 

-ឈ្មោះ សុខ ក្រិត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលេខ២១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក  


-វត្ថុតាងចាប់យកមាន៖

    -ម៉ូតូសណ្ដោងរ៉ឺម៉កកង់បីចំនួន១គ្រឿង , ប៉ុស្ត៍សម្រាប់ផ្សារដែកមួយគ្រឿង , ខ្សែប៉ុស្ត៍ផ្សារដែកមួយខ្សែ (ចាប់យកពីជនសង្ស័យឈ្មោះ អុន វ៉ាន់ ជាមេជាផ្សារ និងម៉ាស៊ីនក្បាលកាម៉េរ៉ាសុវត្ថិភាព (DVR) សម្រាប់ផ្ទុករូបភាពវីដេអូ ដែលបំពាក់នៅនឹងហាងកើតហេតុ (ទទួលពីឈ្មោះ មាស តុលា ជាបុគ្គលិកគិតលុយហាងកន្លែងថ្មី  

   -មហន្តរាយ៖ 

 -ស្លាប់មនុស្សចំនួន៣នាក់ស្រី១នាក់ ,ឆេះម៉ូតូចំនួន២គ្រឿង។

-ឆេះរោលផ្ទះលេខ៨៨ ជាន់ផ្ទាល់ដីមានចំនួនប្រហែល៥០និងឆេះហាងផ្នែកខាងមុខ   


ចំណែកឯជនសង្ស័យទាំង០៣នាក់ឈ្មោះ អុន វ៉ាន់ ,ឈ្មោះ អុន ចាន់វ៉ូ និងឈ្មោះ សុខ ក្រិត ជាជាងផ្សារដែកធ្វេសប្រហែលបណ្ដាលឲ្យអគ្គីភ័យឆេះហាង,ផ្ទះក៏ត្រូវបានកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនទាំង០៣នាក់ និងវត្ថុតាង រួចបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក  ចាត់ការតាមផ្លូវច្បាប់តែម្ដង៕


Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚