គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

អាជ្ញាធរ​ខណ្ឌ​ទួលគោក​ ចុះរកដំណោះស្រាយជូនប្រជា​ពលរដ្ឋ​ រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើងរងផលប៉ះពាល់សុខភាពពីផ្សែងភ្លើងស្ងោរពោត​ ជា​មួយ​ក្រុមអាជីវករប្រកប​របរស្ងោរពោតលក់​ប្រចាំថ្ងៃ


កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​រដ្ធបាលខណ្ឌទួលគោក​​ ដឹកនាំ​ដោយ​លោក​ ស៊ឹម​ សុផង់​ អភិបាល​រង​ខណ្ឌ តំណាងឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក​ បាន​ដឹកនាំកម្លាំងគណ:បញ្ជារ​ការឯកភាពខណ្ឌទួលគោក​ បើកវេទិកា​ដោះស្រាយ​វិវាទរវាងក្រុមអាជីវករដែរ​ប្រកប​របរ​ពោត​លក់​ និង​ ប្រជាពលរដ្ឋ​ដែរនៅស្របតាមផ្លូវរថភ្លើង ដែលម្ចាស់អាជីវកម្មបានធ្វើការស្ងោរពោតលក់ជាប្រចាំ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជិតខាងជាពិសេសផ្សែងហុយចូលទៅក្នុងផ្ទះនិងធ្វើឲ្យប៉ះពាល់ដល់សុខភាព លំបាកក្នុងការរស់នៅរបស់ពួកគាត់ ។

សូមជម្រាបជូនថាទីតាំងដែលស្ងោរពោតនេះស្ថិតនៅស្របតាមដងផ្លូវរថភ្លើងមូលដ្ឋាន ភូមិ៨និងភូម៩ ក្នុងសង្កាត់បឹងកក់២ ព្រំប្រទល់ជាមួយ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានត្អួញត្អែរ​និង​ លើកឡើងថាទីតាំងស្ងោរពោតនេះគឺ​ ស្ងោរជាប្រចាំថ្ងៃ ចាប់ពីវេលាម៉ោង ០៣ទៀបភ្លឺ រហូតដល់ពេលរសៀលទើបសម្រាកឈប់ស្ងោរ ។ អ្វី​ដែរ​ជាទុកកង្វល់​ គឺ​ ផ្សែងហុយផ្សែងចូលផ្ទះនឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ លំបាកក្នុងការរស់នៅ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ទេីបពួកគាត់សម្រេចប្តឹង​សមត្ថកិច្ច​អោយ​មាន​វិធានការ​ បញ្ឈប់មានផ្សែងភ្លើងឬក៏ផ្លាស់ប្តូរទីតាំងថ្មី កុំឱ្យមានផ្សែងភ្លើងបំពុលបរិស្ថានបន្តទៀត ។ 

បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ និង​ សំណូម​ពរ​របស់​ប្រជាពលរដ្ឋ​ អាជ្ញាធរ​បាន​ដឹក​នាំ​កម្លាំង​ចុះ​ទៅ​ដល់​ទីតាំង​ បាន​អញ្ជើញអាជីវករ​ស្ងោរ​ពោត​លក់​ និង​ ប្រជាពលរដ្ឋ​ដែរ​រស់​នៅ​ជុំវិញ​ទីតាំង​ខាង​លើ​ មក​ជួប​ប្រជុំ​ ដេីម្បី​ពិភាក្សា​គ្នា​ ដោះស្រាយ​ពី​បញ្ហា​ផល​ប៉ះពាល់អំពីផ្សែង​ស្ងោរ​ពោត​។ ក្រោយ​ពិភាក្សា​គ្នា​ និង​ បញ្ចេញ​មតិយោបល់​ អំពី​ទុក​កង្វល់​រៀង​ៗខ្លួន​រួច​មក​ អាជីវករ​ដែរ​ប្រកប​របរ​ពោត​លក់​ និង​ ប្រជាពលរដ្ឋ​ដែរ​រស់​នៅ​ជុំ​វិញ​តំបន់​នោះ​ បាន​ឯកភាព​គ្នា​ដូច​ខាងក្រោម​ ៖

១.​ឯកភាព​ ស្ងោរ​ពោត​ចាប់​ពី​ម៉ោង​៣ទាប​ភ្លឺ​ រហូត​ដល់​៧ព្រឹក​យ៉ាង​យូរ​ និង​ ត្រូវ​ពន្លត់​ភ្លើង​ទាំង​អស់​គ្នា​ មិន​អោយ​មាន​ការ​ស្ងោរ​បន្ត​ទៀត​ទេ ។ 

២.ត្រូវ​រក្សា​សន្តិសុខ​ សណ្ដាប់​ធ្នាប់​ អនាម័យ​បរិស្ថាន​ អោយ​បាន​ស្អាត​ ជា​ប្រចាំ​ ដោយ​ធានា​មិន​អោយ​មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ដែរ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទី​នោះ​ ។ 

៣.មិន​ត្រូវ​ចាក់​ទឹក​ពោត​ បង្ហៀរមក​លេី​ផ្លូវ​ជា​ដាច់ខាត​ ។ 

៤.ត្រូវ​រក្សា​ទំនាក់​ទំនង​ល្អ​ ជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋ​ ។ 

អាជ្ញាធរ​មូលដ្ឋាន​បានបន្ត​ថា​ ជានិច្ច​ជាកាល​អាជ្ញាធរ​តែង​យក​ចិត្ត​ទុក​ដាក់​ពី​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ទាំង​អស់​ នៅ​ក្នុង​មូលដ្ឋាន​។ ជាក់​ស្ដែង​ អាជីវករស្ងោពោត​លក់និង​តាម​បណ្ដោយចំណី​ផ្លូវ​រថភ្លើង​​  លោក​តែង​តែ​អនុគ្រោះ​ ព្រោះ​នេះ​ជា​មុខ​របរ​ចិញ្ចឹម​ជីវិត​  និង​ គ្រួសារ​ របស់​ពួកគាត់​ ។ 

ទន្ទឹម​និង​ការ​យោគយល់​នេះ​ដែរ​ ក៏​មាន​មតិ​រិះ​គន់​មួយ​ចំនួន​បាន​រិះ​គន់​អាជ្ញាធរ​ថា​ ទទួល​បាន​ផល​ប្រយោជន៍​ពី​ពួកគាត់​ទាំង​នោះ​ហើយ​ទើប​មិន​មាន​វិធាន​បញ្ឈប់​អាជីកម្ម​ពួក​គាត់​​ ។ ឆ្លើយ​តប​ទៅ​និង​ការ​រិះ​គន់​ អាជ្ញាធរ​សូម​បញ្ជាក់​ថា​លោក​មិន​បាន​ទទួល​ផល​ប្រយោជន៍​អ្វី​ពី​ពួកគាត់​ទាំង​នោះ​ទេ​ ។ អ្វី​ដែរ​លោក​ដោះស្រាយ​ គឺ​ចេញបេះដូង​ និ​ង​ មេត្តា​ធម៌​ យកមក​ដោះ​ស្រាយ​ ដោយ​ឈេី​លេី​ភាព​ឈ្នះ​ៗទាំង​អស់​ ក្នុង​នាម​ជា​ប្រជាជន​ខ្មែរ​ស្រលាញ់​ខ្មែរ​ ៕

Post a Comment

0 Comments