ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៍មាន នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានទទួលសារពីក្រុមគ្រួសារជនរងគ្រោះស្នើសុំជួយចុះផ្សាយករណីគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឱ្យសមាជិកគ្រួសារខ្លួនស្លាប់ម្នាក់ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង២យប់ ត្រូវរថយន្តបើកបុក រួចបើករត់បាត់ទៅ បានបន្សល់តែស្លាកលេខរថយន្តភ្នំពេញ 2BG-5454 នៅកន្លែងកើតហេតុ 


ខាងក្រោមនេះជាសារទាំងស្រុងពីក្រុមគ្រួសារជនរងគ្រោះ៖ សូមគោរពជំរាបសួរ ឯកឧត្តម ខ្ញុំមានរឿងមួយចង់អោយឯកឧត្តមជួយផ្សាយ ប្អូនប្រុសរបស់ខ្ញុំ ជួបគ្រោះថ្នាក់ចរាចរណ៍ពេលចេញពីធ្វើការត្រឡប់មកផ្ទះវិញ ថ្ងៃទី03/02/2023 ម៉ោង២យប់ត្រូវរថយន្តបើកបុក រួចបើករត់បាត់ទៅ បានបន្សល់តែស្លាកលេខរថយន្តភ្នំពេញ 2BG-5454 នៅកន្លែងកើតហេតុ នៅផ្លូវលេខ៦០៨ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ តាំងពីពេលកើតហេតុមកដល់ឥឡូវនៅតែមិទាន់មានបងៗអ្នកសារព័ត៌មានចុះផ្សាយទេ (ប្អូនប្រុសរបស់ខ្ញុំត្រូវបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ )សូមឯកឧត្តមមេត្តាជួយចុះផ្សាយផងដើម្បីអោយបងប្អូនប្រជាពលរដ្ឋលោកបានឃើញរថយន្តបង្កជួយរាយការណ៍មកសមត្ថកិច្ចដើម្បីឆាប់រកយុត្តិធម៌អោយប្អូនខ្ញុំ»


សូមបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ Honda Dream ស្លាកលេខ កំពង់ចាម 1X-6500 បុកចំពីមុខរថយន្តស៊េរីទំនើប ម៉ាក Lancruser ស្លាកលេខ ភ្នំពេញ 2BG-5454 បណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រះកុសុមៈហៅពេទ្យលោកសង្ឃ (ជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យដោយឡែករថយន្តបើករត់គេចបាត់ស្រមោល បន្សល់ទុកតែស្លាកលេខតែប៉ុណ្ណោះ 


ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅតាមបណ្ដោយផ្លូវ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាម៉ោង២យប់រំលងអាធ្រាតឈានចូល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ 


សពរងគ្រោះឈ្មោះ ស៊ន សេងហាក់ អាយុ២១ឆ្នាំ បំរើការងារនៅហាងកាហ្វប្រ៊ោន ជានិស្សិតឆ្នាំទី២ ផ្នែកអាយធី នៅសកលវិទ្យាភ្នំពេញអន្តរជាតិ (PPIU) មានស្រុកកំណើតនៅភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានសាច់ញាតិយកមកធ្វើបុណ្យប្រពៃណី 


ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចខណ្ឌទួលគោក កំពុងតែធ្វើការស្រាវជ្រាវ ស្វែងរកម្ចាស់រថយន្ត ដោះស្រាយជាមួយក្រុមគ្រួសារសពរងគ្រោះ 


#muyreal #muyrealnews 

Journalist & Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 សូមអរគុណ៚